ជីវិតកម្សាន្ដ
តារាថៃ ៥គូ ជាប់ឈ្មោះជាគូស្នេហ៍សិចស៊ីបំផុតប្រចាំឆ្នាំ
ជាទូទៅ ការបង្ហាញភាពសិចស៊ីរបស់សិល្បករ-សិល្បការិនី នៅលើបណ្ដាញសង្គម ឬនៅតាមព្រឹត្តិការណ៍នានា មិនមែនជារឿងចម្លែកអ្វីនោះទេ។ មិនថារូបថតតែឯង ឬជាគូក្ដី ភាពសិចស៊ីក្លាយជារៀងធម្មតា សម្រាប់មហាជនទៅហើយ។ យ៉ាងណាមិញ ទោះបីមានអ្នកខ្លះចាត់វាថាជារឿងធម្មតា ប៉ុន្តែរូបភាពលេចលើលេចក្រោម និងការស្លៀកពាក់ឈុតប៊ីគីនីនៅតែជាទីចំណាប់អារម្មណ៍របស់ទស្សនិកជន ហើយប្រសិនបើសិល្បករណាហ៊ានស្លៀកបញ្ចេញសាច់ច្រើនលើកច្រើនសារ ប្រាកដជាជាប់ងារជាតារាសិចស៊ីជាក់ជាពុំខាន។

ជាក់ស្ដែង គូស្នេហ៍តារាថៃ ៥គូ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចុះផ្សាយពីភាពហឹររបស់ពួកគេ ក្រោយពេលពួកគេបង្ហាញរូបសិចស៊ីជាគូច្រើនដង នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន។ គូស្នេហ៍ទាំងនោះរួមមាន៖
១. Lydia Saranrat និង Matthew Dean

តាំងពីទើបរៀបការរួចថ្មីៗ រហូតដល់បច្ចុប្បន្ន ពួកគេមានកូន ៣ទៅហើយ គូស្នេហ៍នេះតែងតែបញ្ចេញរូបស្វីតៗ និងបែប Hot ទាក់ភ្នែកមហាជនមិនតិចនោះទេ។ ដោយសាររូបភាពវាលសាច់ជាច្រើនរបស់តារាចម្រៀង Lydia Saranrat និងពិធីករ Matthew Dean ឆ្នាំ២០២៣ ពួកគេបានជាប់ក្នុងតារាងគូស្នេហ៍សិចស៊ីបំផុតនៅក្នុងប្រទេស។



២. Saipan Apinya និង Wut Nantawut

គូស្នេហ៍នេះវិញ ចំណាយពេលយ៉ាងច្រើនដើរកម្សាន្តជាមួយគ្នា សឹងគ្រប់ទីកន្លែងទៅហើយ នៅក្នុងប្រទេសថៃ ហើយបន្ទាប់ពីអ្នកទាំងពីរទៅដល់ទីណា ពួកគេរមែងបង្អួតរូបភាពសិចស៊ីជាមួយគ្នាជាច្រើនសន្លឹក ទើបបានជាឆ្នាំនេះ Saipan Apinya និង Wut Nantawut ជាប់ឈ្មោះជាគូស្នេហ៍សិចស៊ីបំផុតផងដែរ។




៣. Fluke Jira និង Apple Sisa Nguyen

ថ្វីត្បិតមានជាកូន ២នាក់ហើយក៏ដោយ ប៉ុន្តែគូស្នេហ៍ Fluke Jira និង Apple Sisa-Nguyen នៅតែផ្អែមល្ហែមមិនថមថយបន្តិចឡើយ។ រូបភាពរបស់ពួកគេមួយសន្លឹកៗ ធ្វើឱ្យអ្នកទស្សនាលាន់មាត់ថា Hot គ្រប់គ្នា។




៤. Ball Wittawat និង Nanny Annika

មួយគូនេះវិញ ក៏ Hot មិនធម្មតា រហូតមកដល់សព្វថ្ងៃនេះ ពួកគេក្លាយជាគូស្នេហ៍សិចស៊ីប្រចាំឆ្នាំ។




៥. Gypsy Keerati និង Nicholas

ចំពោះគូស្នេហ៍របស់ Gypsy Keerati និងគូដណ្តឹង Nicholas តែងតែនាំគ្នាដើរលេងកម្សាន្តបង្ហាញភាពផ្អែមល្ហែមនៅឆ្នេរសមុទ្រជាញឹកញាប់។ ថ្វីត្បិតខាងប្រុសមិនជាអ្នកក្នុងរង្វង់សិល្បៈ ប៉ុន្តែដោយសាររូបភាពហឹរៗរបស់ពួកគេជាច្រើនសន្លឹក ពេលនេះពួកគេជាប់ក្នុងចំណាត់ថ្នាក់កំពូល ជាគូស្នេហ៍សិចស៊ីបំផុតនៅដើមឆ្នាំនេះ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួចិត្តអាក្រក់ក្នុងរឿង “The Glory” សម្រក់ទឹកភ្នែកពេលកំពុងសម្ភាសន៍
ចុចអាន៖ តារា Net Idol ថៃ បង្ហាញរូបរាងថ្មី ក្រោយវះកាត់អស់ ៣៧លាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


