ជីវិតកម្សាន្ដ
អំពើល្អ តួ សាន់ឆាយ ត្រូវគាស់កកាយឡើងវិញ ធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយនាង
បន្ទាប់ពី Barbie Hsu ទស្សនិកជននិយមហៅនាងថាតួសាន់ឆាយ បានទទួលមរណភាព ព័ត៌មានមួយចំនួនអំពីជីវិតរបស់នាងបានបង្ហាញឡើងមកភ្លាមៗ ដែលធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយជាពន់ពេក ចំពោះតារាសម្តែងដ៏ស្រស់ស្អាត និងអកុសលរូបនេះ។

ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែវិច្ឆិកា តាមរបាយការណ៍ពីសារព័ត៌មាន QQ បានរាយការណ៍ថា ស្ត្រីម្នាក់នៅ Guangzhou ប្រទេសចិន បានបង្ហាញពីរឿងរ៉ាវនៃទង្វើសប្បុរសរបស់សានឆាយ នៅពេលដែលនាងបានជួយចេញថ្លៃព្យាបាលកូនស្រីរបស់នាងដោយស្ងៀមស្ងាត់។
ជាពិសេស នៅក្នុងខែមីនា ឆ្នាំ ២០២១ ស្រ្តីម៉េម៉ាយម្នាក់បានបង្ហោះការអំពាវនាវរកជំនួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កូនស្រីរបស់នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម ប៉ុន្តែថ្លៃព្យាបាលថ្លៃពេក ដែលធ្វើឲ្យម្តាយរូបបនោះស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។ ស្ត្រីរូបនេះបានផ្ញើសារទៅកាន់តារារាប់សិបនាក់ដើម្បីពន្យល់ពីស្ថានភាពរបស់នាង ដោយសុំជំនួយ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ ទម្រង់បែបបទនេះគ្មានប្រសិទ្ធភាពទេ ព្រោះសិល្បករជាច្រើនខ្លាចវាជាការបោកប្រាស់។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីផ្ញើសារទៅកាន់តួសាន់ឆាយ បីថ្ងៃក្រោយមក ម្តាយបានទទួលសារពីការិយាល័យតំណាងរបស់តារាសម្តែងរូបនេះដោយនិយាយថា សូមទុកព័ត៌មានទំនាក់ទំនងរបស់អ្នក យើងចង់ដឹងអំពីស្ថានភាពរបស់កុមារ”។
អំឡុងពេលសន្ទនាតាមទូរស័ព្ទ សាន់ឆាយបានសួរដោយប្រុងប្រយ័ត្នអំពីការធ្វើរោគវិនិច្ឆ័យ និងការចំណាយជាក់លាក់ នៅថ្ងៃបន្ទាប់ ម្តាយបានទទួលប្រាក់ចំនួន ៣០០,០០០ យន់ នៅក្នុងគណនីធនាគាររបស់នាង ដោយហេតុនេះបានជួយសង្គ្រោះជីវិតកូនស្រីរបស់នាង។ តារាស្រីក៏បានស្នើសុំកុំឲ្យផ្សព្វផ្សាយបញ្ហានេះជាសាធារណៈ តារាសម្តែងរូបនេះបានឆ្លើយតបថា «ផ្តោតលើការព្យាបាល ប្រសិនបើអ្នកមានការលំបាកណាមួយ សូមទាក់ទងមកខ្ញុំ»។
លើសពីនេះ យោងតាមប្រភពដដែលបានបញ្ចាក់ទៀតថា ឆ្នាំ ២០២១ Barbie Hsu ក៏បានជួយគ្រួសារមួយទៀតដែលកូនប្រុសរបស់ពួកគេមានរោគសញ្ញា Tourette (ជំងឺប្រព័ន្ធសរសៃប្រសាទដែលបណ្តាលឲ្យមានចលនាភ្លាមៗ ម្តងហើយម្តងទៀត និងដោយអចេតនា ដែលហៅថា tics) ជាមួយនឹងប្រាក់ចំនួន១០០,០០០ យន់។ នាងមិនបានស្នើសុំសងប្រាក់វិញទេ ហើយសង្ឃឹមថាក្រុមគ្រួសារនឹងមិនផ្សព្វផ្សាយពីទង្វើល្អរបស់តារាសម្តែងរូបនេះទេ។
នៅឆ្នាំ ២០១៦ ម្តាយម្នាក់ដែលមានកូនភ្លោះមិនគ្រប់ខែបានបង្ហោះសំណើសុំជំនួយ ហើយតារាតួសម្ដែងស្រីក្នុងរឿង F4 ក៏បានឆ្លើយតបជាសាធារណៈថា តើខ្ញុំអាចជួយដោយរបៀបណា! ខ្ញុំសុខចិត្ត!” ហើយបន្តឧបត្ថម្ភបន្ទាប់ពីនោះ។
នៅឆ្នាំ ២០២០ មន្ទីរពេទ្យមួយក្នុងទីក្រុងវូហានបានទទួលម៉ាស់មួយបាច់ដែលមានតម្លៃមួយលានយ័ន ដែលត្រូវបានបរិច្ចាគដោយអនាមិក។ ក្រោយមក គិលានុបដ្ឋាយិកាជាន់ខ្ពស់បានបង្ហាញថា មនុស្សដែលមានចិត្តល្អគឺ Barbie Hsu។
កន្លងមក Barbie Hsu ធ្លាប់ធ្វើការងារសប្បុរសធម៌ច្រើនដង ជាពិសេសជួយម្តាយវ័យក្មេង ប៉ុន្តែនាងមិនបានបង្ហាញវាដល់ប្រព័ន្ធផ្សព្វផ្សាយទេ។ ក្នុងអំឡុងពេលនៃជម្លោះលែងលះ អតីតស្វាមីរបស់នាង Wang Xiaofei ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា ទោះបីជាអ្នកទាំងពីរឈ្លោះប្រកែកគ្នាក៏ដោយ Barbie គឺជាមនុស្សល្អដែលតែងតែជួយមនុស្សជាច្រើន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជនជាតិ ថៃ ចាប់ផ្ដើមរើសអើង ម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥ Fatima
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


