ជីវិតកម្សាន្ដ
ពេលនេះដឹងមូលហេតុពិត ការស្លាប់របស់ Barbie Hsu ឬតួសាន់ឆាយ
នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ យោងតាមសារព័ត៌មាន Sohu បានរាយការណ៍អត្ថបទដែលបង្ហាញពីមូលហេតុពិតនៃការស្លាប់ភ្លាមៗរបស់ Barbie Hsu ឬតួសាន់ឆាយ។ យោងតាមរបាយការណ៍ តារាស្រីកើតក្នុងឆ្នាំ ១៩៧៦ មានជំងឺគាំងបេះដូង ខណៈពេលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្នុងប្រទេសជប៉ុន និងត្រឡប់ទៅតៃវ៉ាន់វិញ។ ក្រុមគ្រួសារ បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យក្បែរនោះ សម្រាប់ការព្យាបាលបន្ទាន់រយៈពេល១៤ម៉ោង ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ឲ្យតារាស្រីរស់រានមានជីវិតបានឡើយ។

សាន់ឆាយបានឆ្លងជំងឺផ្តាសាយ H1N1 ខណៈពេលកំពុងត្រាំទឹកក្តៅ។ ក្រោយមក ស្ថានភាពតួអង្គកាន់តែអាក្រក់ទៅៗ ដែលនាំឲ្យមានផលវិបាកសរសៃឈាមបេះដូង។ ជំនួសឲ្យការនាំនាងទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតនៅ Hakone ប្រទេសជប៉ុនសម្រាប់ការព្យាបាលទាន់ពេលវេលា ដោយសារតែការព្រួយបារម្ភអំពីមណ្ឌលសុខភាពមិនគ្រប់គ្រាន់ ពួកគេចង់ឲ្យ Barbie Hsu ត្រឡប់ទៅតៃវ៉ាន់វិញសម្រាប់ការព្យាបាលដ៏ល្អបំផុត ប៉ុន្តែអ្វីៗបានខុសទាំងស្រុង។
នៅយប់មុនពេលកើតហេតុ Barbie Hsu នៅតែរាំជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលដែល នាងបានដួលសន្លប់ រហូតដល់នាងស្លាប់ អ្វីៗបានកើតឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យអ្នកដែលបានឃើញហេតុការណ៍នេះមានការតក់ស្លុតជាខ្លាំង។
ជាក់ស្ដែង តួសាន់ឆាយ មានបញ្ហាសុខភាពស្រាប់ទៅហើយ! នាងបានទទួលរងពីជំងឺក្រឡាភ្លើង និងការហូរឈាមក្រោយសម្រាលកូន ដែលនាំឲ្យមានប្រព័ន្ធភាពស៊ាំងាយរងគ្រោះខ្លាំង។ នៅពេលដែលតារាស្រីឆ្លងជំងឺផ្តាសាយប្រភេទ A រួមផ្សំជាមួយនឹងសួតខ្សោយរួចទៅហើយ និងភាពធន់មិនគ្រប់គ្រាន់នៅក្នុងរាយកាយ មិនអាចឲ្យនាងតស៊ូដើម្បីត្រឡប់មកផ្ទះវិញដើម្បីព្យាបាលនោះទេ។ នាងបានទទួលមរណភាព ខណៈពេលដែលម្តាយ ស្វាមី (DJ Koo) កូនពីរនាក់ និងប្អូនស្រី និងបងថ្លៃនៅក្បែរកាយ។
Barbie Hsu គឺជាតារាសម្តែង ចម្រៀង និងពិធីករទូរទស្សន៍តៃវ៉ាន់ដ៏ល្បីល្បាញម្នាក់ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទូទាំងអាស៊ី សម្រាប់តួនាទីជាតួអង្គសាន់ឆាយ នៅក្នុងរឿងភាគទូរទស្សន៍បុរាណ Meteor Garden ក្នុងឆ្នាំ២០០១ ដែលបានក្លាយជារូបតំណាងយុវវ័យសម្រាប់ទស្សនិកជនជំនាន់ក្រោយ។ ក្រៅពីការសម្តែង រូបនាងក៏មានសកម្មក្នុងវិស័យតន្ត្រី និងទូរទស្សន៍ជាមួយប្អូនស្រី Dee Hsu ក្នុងក្រុម ASOS ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ឈិនឡុង ទម្លាយជាសាធារណៈថា ខ្លួនមានជំងឺពិបាកផ្ចង់អារម្មណ៍ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


