ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍កំណាត់ផ្លូវជាតិមួយចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ
កំពង់ចាម ៖ អគ្គស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យគម្រប់ខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

សេចក្តីជូនដំណឹងបានជម្រាបជូនតម្រាយផ្លូវដូចខាងក្រោមនេះ ៖
ទី១- ផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ ទៅមកខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី និងខេត្តព្រៃវែង អាចប្រើប្រាស់ផ្លូវជាតិលេខ៨ ឆ្លងកាត់ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ខេត្តកណ្ដាល ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ១១ ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ទី២- ចំពោះផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ទៅតាមផ្លូវបេតុងស្របតាមដងទន្លេ កាត់ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ដោយក្តីអនុគ្រោះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


