Connect with us

សន្តិសុខសង្គម

ទុស្សេខ្សែភ្លើងឆេះអគារក្នុងអាហារដ្ឋានឃ្វីកូ សមត្ថកិច្ចប្រើទឹកអស់ជាង ២០ ឡាន

បានផុស

នៅ

អគារអាហារដ្ឋានឃ្វីកូស្ថិតនៅភូមិន ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានបំផ្លាញ ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) នៅវេលាម៉ោង ៩៖៥០ នាទី ព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា កម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ បានចេញជួយអន្តរាគមន៍ប្រើប្រាស់រថយន្ត ១១ គ្រឿង បាញ់ទឹកអស់ ២៣ រថយន្តទើបអាចពន្លត់ និងគ្រប់គ្រងបាននៅវេលាម៉ោង ១១ ព្រឹកថ្ងៃដដែលនេះ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ហើយមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ខណៈអគារផ្ទាល់ដី ផ្នែក អាហារដ្ឋាន និងសម្ភារៈមួយចំនួន ត្រូវបានបំផ្លាញទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម