Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងបាងកក ត្រៀមម៉ាស៊ីនបូមទឹក ដើម្បីទប់ទល់ជាមួយព្យុះ

បានផុស

នៅ

អភិបាលក្រុងបាងកក លោក Chadchart Sittipunt គ្រោងនឹងដាក់ពង្រាយម៉ាស៊ីនបូមទឹកបន្ថែមទៀតក្នុងទីក្រុងបាងកក ដើម្បីការពារទឹកជំនន់ក្នុងទីក្រុង ខណៈនាយកដ្ឋានព្យាករអាកាសធាតុ បានព្រមានថា រាជធានីនឹងជួបព្យុះនៅសប្តាហ៍នេះ។

(រូបថត៖​ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chadchart បានចុះទៅទីតាំងមួយកន្លែងក្នុងទីក្រុង ដែលជាកន្លែងរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំមុន។ ដូចនេះ លោកបានព្រមានឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរជាងមុន ដើម្បីទប់ទល់។

មិនត្រឹមតែទីក្រុងបាងកកទេ, មជ្ឈមណ្ឌល​ជលសាស្រ្តថៃ ក៏បាន​ព្រមាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន៩ នៅ​ប៉ែក​ខាងជើង និង​ឦសាន ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះគ្រោះ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀងផងដែរ ចាប់ពី​ថ្ងៃ​សុក្រទី១២ ដល់​ថ្ងៃអាទិត្យទី១៤ខែឧសភា។

(រូបថត៖​ Bangkok Post)

មជ្ឈមណ្ឌលនិយាយថា ប្រព័ន្ធសម្ពាធទាបនៅឈូងសមុទ្រ Bengal ផ្នែកខាងក្រោម ទំនងជាប្រែក្លាយទៅជាព្យុះត្រូពិក មុនពេលផ្លាស់ទីទៅភាគពាយព្យឆ្ពោះទៅកាន់សមុទ្រ Andaman ខាងលើ។

លើសពីនេះ មជ្ឈមណ្ឌលក៏បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ តាមដានស្ថានភាពអាកាសធាតុ និងទឹកផងដែរ ហើយត្រូវរៀបចំផែនការទប់ទល់នឹងទឹកជំនន់។

គួរបញ្ជាក់ថា ខេត្តទាំង៩ដែលថៃ ព្រមានអំពីគ្រោះ​ទឹកជំនន់រួមមាន៖ Phetchabun, Kalasin, Khon Kaen, Chaiyaphum, Maha Sarakham, Yasothon, Nong Bua Lamphu, Si Sa Ket និង Ubon Ratchathani៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post, Nation

ចុចអាន៖ ថៃ ព្រមានអំពីជំនន់ទឹកភ្លៀងនៅ ៩ខេត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជា កំពុងរងឥទ្ធិពលពីព្យុះទី៦ឈ្មោះ វីពផា (Wipha)

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម