ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកប្រេងឥន្ធនៈនៅ បាងកក
ស្របពេលតម្លៃប្រេងឥន្ធនៈសកលកំពុងហក់ឡើងខ្ពស់ នៅប្រទេសថៃឯណោះ កើតមានគ្រោះអគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកប្រេង បណ្តាលឲ្យមានការភិតភ័យ និងប្រតិបត្តិការពន្លត់ជាបន្ទាន់។

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងក្បែរកាកបាទក្រហមថៃ លើផ្លូវ Henri Dunant ក្នុងទីក្រុងបាងកក នាវេលាម៉ោងប្រមាណ ៩:៤០នាទីព្រឹកថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦។
ភ្លាមៗ គេមិនទាន់មូលហេតុនៃអគ្គិភ័យនេះទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ភ្លើងបានឆាបឆេះនៅជាន់ទី១ នៃអគារដែលមានកម្ពស់៤ជាន់។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សរងគ្រោះក្នុងហេតុការណ៍នេះឡើយ ខណៈថៃ កំពុងបើកការស៊ើបអង្កេត ដើម្បីឲ្យដឹងលម្អិតអំពីគ្រោះអគ្គិភ័យនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


