ព័ត៌មានអន្ដរជាតិ
អ្នកក្រុងបាងកក ត្រូវព្រមានឲ្យប្រយ័ត្នការឡើងកម្តៅខ្លាំង ឈានដល់ដាច់សរសៃឈាមខួរក្បាល អំឡុងរដូវប្រាំង
ស្របពេលរដូវប្រាំង បានចូលមកដល់ហើយនោះ ប្រទេសថៃបានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំង ឈានដល់ចេញរោគសញ្ញា Heatstroke ឬអាចដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះអ្នកក្រុងបាងកក។

Heatstroke គឺសំដៅលើស្ថានភាពមួយដែលរាងកាយឡើងកម្ដៅខ្លាំង ហើយឈានដល់សន្លប់ បើសីតុណ្ហភាពរាងកាយកើនដល់ ៤០ អង្សាសេឬខ្ពស់ជាងនេះ។
មុននេះ នាយកដ្ឋានឧតុនិយមថៃព្យាករណ៍ថា រដូវប្រាំងឆ្នាំនេះនឹងធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ហើយនាយកដ្ឋានសេវាវេជ្ជសាស្ត្រ (DoMS) ក៏ចេញសេចក្តីណែនាំផងដែរ ដោយជំរុញឲ្យប្រជាពលរដ្ឋ និងអាជីវកម្មនានា ត្រៀមលក្ខណៈ ព្រោះរដូវប្រាំងឆ្នាំនេះមានគ្រោះថ្នាក់ខ្លាំង ជាពិសេសក្រុមមនុស្ស៥ប្រភេទដែលប្រឈមហានិភ័យដូចជា៖ មនុស្សវ័យចំណាស់ ក្មេងៗ ស្រ្តីមានផ្ទៃពោះ អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកទាំងឡាយណាដែលខ្វះទឹកមិនបាន។

យ៉ាងណា បើតាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦, ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រ លោក Kriengkrai Tangjitmaneesakda បានព្រមានដល់សាធារណជនអំពីការថែទាំសុខភាពនិងអនាម័យ ក៏ដូចជាគ្រោះថ្នាក់សុខភាពផ្សេងៗ ដែលអាចកើតមានឡើងក្នុងអំឡុងរដូវប្រាំងដោយសារអាកាសធាតុក្ដៅខ្លាំងណាស់។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានសង្កត់ធ្ងន់ទៅលើក្រុមងាយរងគ្រោះ រួមមាន៖ កុមារតូចៗ, ស្ត្រីមានផ្ទៃពោះ, មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ដែលត្រូវចៀសវាងកុំធ្វើការហត់ នៅក្រោមពន្លឺថ្ងៃខ្លាំងយូរពេក។

តាមប្រភពពីនាយកដ្ឋានឧតុនិយមថៃ, រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពជាមធ្យមទូទាំងប្រទេសត្រូវព្យាករថានឹងមានកម្រិត៣៥អង្សាសេ។ យ៉ាងណា តាមការព្យាករដដែល, តំបន់ភាគខាងជើងនឹងជាកន្លែងអាកាសធាតុក្តៅវាយប្រហារខ្លាំងបំផុត ដោយសីតុណ្ហភាពនឹងកើនលើស ៤២អង្សាសេ ហើយខេត្តធ្ងន់ធ្ងរជាងគេគឺ Mae Hong Son, Lampang និង Tak។
មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានបានចេញការព្រមានថា ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ ថៃនឹងជួបព្យុះខែប្រាំង និងភ្លើងឆេះព្រៃ ហើយតំបន់ខ្លះក៏ត្រូវរងគ្រោះដោយគ្រោះរាំងស្ងួតផងដែរ ជាពិសេសចាប់ពីពាក់កណ្តាលខែមីនាដល់ខែមេសា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


