ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍កម្តៅនៅបាងកក ឈានដល់កម្រិតគ្រោះថ្នាក់
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានថា សន្ទស្សន៍កម្តៅនៅទីក្រុងបាងកក ឈានដល់កម្រិតគ្រោះថ្នាក់ហើយ ពោលគឺចន្លោះពី ៤២ ទៅ ៥១.៩°C។

សន្ទស្សន៍កម្ដៅ (Heat Index) គឺជាសីតុណ្ហភាពដែល រាងកាយមនុស្សយើងមានអារម្មណ៍ថាក្ដៅជាក់ស្ដែង នៅពេលគេយក កម្ដៅអាកាស (Air Temperature) មកគណនាបញ្ជូលគ្នាជាមួយ សំណើមទាក់ទង (Relative Humidity)។ និយាយឲ្យងាយយល់ វាគឺជាកម្រិតកម្ដៅដែលយើង មានអារម្មណ៍ថា ក្ដៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពីនាយកដ្ឋានខាងលើ, ប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពនឹងលោតដល់៣៤ទៅ៣៩°Cឯណោះ។
ពាក់ព័ន្ធរឿងនេះ ថៃបានចេញការព្រមានឲ្យពលរដ្ឋប្រយ័ត្នជាពិសេសក្រុមមានហានិភ័យដូចជា៖ កុមារតូចៗដែលមានអាយុរហូតដល់៥ឆ្នាំ, មនុស្សចាស់អាយុ៦០ឆ្នាំឡើង, ស្ត្រីមានផ្ទៃពោះ, អ្នកមានជំងឺរ៉ាំរ៉ៃ, មនុស្សធាត់ខ្លាំង, អ្នកទទួលទានគ្រឿងស្រវឹង, អ្នកធ្វើការនៅទីវាល (ក្រៅអគារ), អ្នកដែលហាត់ប្រាណនៅទីវាល និងភ្ញៀវទេសចរ។

មុននេះ ថៃបានចេញការព្រមានរួចហើយដែរ អំពីរលកកម្តៅក្នុងកម្រិតធ្ងន់ធ្ងរ រហូតដល់ចុងខែមីនា ដោយសីតុណ្ហភាពនៅតំបន់ខ្លះ នឹងកើនលើស៤០°C ឯណោះ។
យោងតាមនាយកដ្ឋានឧតុនិយម, រលកកម្តៅនឹងវាយប្រហារប្រទេសថៃ រហូតដល់ថ្ងៃទី៣០ខែមីនា ខណៈតំបន់ប៉ែកខាងជើងនិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។
ក្រៅពីកម្តៅ ក៏អាចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួននៃភាគខាងជើង ភាគខាងកើត និងកណ្តាលផងដែរ ដោយសារប្រព័ន្ធសម្ពាធទាប៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


