Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រោក​ឈរហ៊ោ​ក្រោយ​កម្ពុជា​​ដណ្តើម​​មេដាយ​មាស​លើ​កដំបូង វិញ្ញាសា​​ហែលទឹកពាក់ជើងទា

បានផុស

នៅ

មេដាយមាសដំបូងបំផុតត្រូវបានកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទាកម្ពុជា ដណ្តើមបានក្នុងការប្រកួត​លើប្រភេទវិញ្ញាសាហែល 400m Bi Fins ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កាលពីម្សិលមិញនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ប្រកួត​វិញ្ញាសាហែលទឹកពាក់ជើងទាវគ្គដណ្តើម​មេដាយមាស លោក ស៊ុន ចាន់ថុល ក៏​បាន​ចូលរួមទស្សនា​​ផ្ទាល់ និង​បាន​ក្រោកឈរ​​ហ៊ោ​អបអរសាទរ​ ក្រោយ​កីឡាការិនីកម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​លើកដំបូង​លើ​វិញ្ញាសា​ហែលទឹកពាក់ជើងទា​នេះ។

នេះជា​មេដាយមាស​លើកដំបូង​សម្រាប់កម្ពុជា ​ដែល​ដណ្តើម​ក្នុង​វិញ្ញាសា​ហែលទឹកពាក់ជេីងទា ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី ៣២ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

ក្នុងព្រឹត្តិការណ៍ប្រកួត​វិញ្ញាសាតែមួយ​នោះ កីឡាការិនីកម្ពុជា​មួយ​រូបទៀត​គឺ​ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរ​សម្រាប់កម្ពុជាផងដែរ។

គួរ​បញ្ជាក់ថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជា​អតីតកីឡាករហែលទឹកជម្រើសជាតិយុវជនសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម