កីឡា
NOCC ដាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម ២០២៣ ឡើងវិញដើម្បីជួយដល់អត្តពលិកត្រៀមកីឡាអូឡាំពិក
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងនឹងចាក់បញ្ចាំងឡើងវិញនូវពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជាសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ ២០២៨ នៅសហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ គឺជាប្រវត្តិសាស្ត្រដំបូងដែលបានកើតមាននៅលើទឹកដីកម្ពុជា។ ពិធីបើកត្រូវបានចាត់ទុកជាការរៀបចំយ៉ាងពិសេសអស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមដែលបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ទាំងសិល្បៈ វប្បធម៌ ប្រពៃណី និងប្រាង្គប្រាសាទបុរាណដ៏សំបូរបែប។

ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង កម្ពុជាទទួលបានជោគជ័យធំធេងបំផុតសម្រាប់ការរៀបចំមហាព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍មួយនេះទាំងផ្នែករៀបចំដ៏អស្ចារ្យទាំងសម័យទំនើប និងបុរាណ។ ដើម្បីរម្លឹកអនុស្សាវរីយ៍រយៈពេល ៣ ឆ្នាំ កន្លងទៅ និងស្វះស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្តពលិកកម្ពុជា ឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ ២០២៨ កម្ពុជាបានសម្រេចដាក់បញ្ចាំងឡើងវិញនូវពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នៅរោងភាពយន្ត។

គោលបំណងសំខាន់គឺ ទី១ រម្លឹកពីជោគជ័យជាប្រវត្តិសាស្ត្រ ដែលខ្មែរបានរង់ចាំអស់ ៦៤ ឆ្នាំសម្រាប់ ស៊ីហ្គេម ដំបូងនៅកម្ពុជា។ ទី២ ដើម្បីដាស់ស្មារតីចងចាំ«ខ្មែរធ្វើបាន ហើយធ្វើបានដ៏អស្ចារ្យថែមទៀត»។ ទី៣ ចង់ឲ្យព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ កើតឡើងជាថ្មី នៅឆ្នាំ ២០៣១។ ទី៤ ផ្តល់ការឧបត្ថម្ភគាំទ្រដល់យុទ្ធនាការរកជំនួយឧបត្ថម្ភដល់អត្តពលិកកម្ពុជាសម្រាប់ដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ ២០២៨ នៅសហរដ្ឋអាមេរិក និងទី៥ រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។

ការចាក់ផ្សាយនៅរោងភាពយន្តសប្បាយ (Sabay Cinema) នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ដោយឥតគិតថ្លៃ ពោលអ្នកចូលរួមទស្សនាដោយមិនអស់ថវិកា ប៉ុន្តែចំនួនមានកំណត់។ បន្ទាប់មក ចាប់ពីថ្ងៃទី៨ ខែឧសភា អ្នកចូលទស្សនាអាចបរិច្ចាគថវិកា ១២.០០០ រៀល (៣ដុល្លារ) និង ២០.០០០ រៀល (៥ដុល្លារ)។ ថវិកាដែលទទួលបាននឹងចូលទៅក្នុងមូលនិធិទ្រទ្រង់អត្តពលិកកម្ពុជាដើម្បីហ្វឹកហាត់សម្រាប់ការប្រកួតជម្រុះឆ្ពោះទៅសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


