កីឡា
ចែកសំបុត្រដោយឥតគិតថ្លៃ សម្រាប់ទស្សនាការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម ២០២៣
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅរោងភាពយន្តដើម្បីរម្លឹកខួបអនុស្សាវរីយដ៍ ៣ ឆ្នាំ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះនូវមហាព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យប្រកបដោយជោគជ័យ។

ដើម្បីឲ្យងាយស្រួលក្នុងការចូលរួមទស្សនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្រចំនួន ៥០០ សន្លឹក ចែកជូននៅរោងភាពយន្ត Sabay Cinema ផ្សារទំនើបអ៉ីអនមានជ័យ។ សំបុត្រចំនួន ២៥០ សន្លឹក ចែកជូននៅរោងភាពយន្ត Legend Cinema នៅផ្សារទំនើបអូឡាំព្យា និង សម្រាប់កីឡាករ កីឡាការិនី គ្រូបង្វឹក និងសាច់ញាតិចែកជូនដោយមានចំំនួនកំណត់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ គឺជាប្រវត្តិសាស្ត្រដំបូងដែលបានកើតមាននៅលើទឹកដីកម្ពុជា។ ពិធីបើកត្រូវបានចាត់ទុកជាការរៀបចំយ៉ាងពិសេសអស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមដែលបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ទាំងសិល្បៈ វប្បធម៌ ប្រពៃណី និងប្រាង្គប្រាសាទបុរាណដ៏សំបូរបែប។

ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង កម្ពុជាទទួលបានជោគជ័យធំធេងបំផុតសម្រាប់ការរៀបចំមហាព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍មួយនេះទាំងផ្នែករៀបចំដ៏អស្ចារ្យទាំងសម័យទំនើប និងបុរាណ។ ដើម្បីរម្លឹកអនុស្សាវរីយ៍រយៈពេល ៣ ឆ្នាំ កន្លងទៅ និងស្វះស្វែងរកការឧបត្ថម្ភគាំទ្រដល់អត្តពលិកកម្ពុជា ឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ ២០២៨ កម្ពុជាបានសម្រេចដាក់បញ្ចាំងឡើងវិញនូវពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នៅរោងភាពយន្ត។
គោលបំណងសំខាន់គឺ ទី១ រម្លឹកពីជោគជ័យជាប្រវត្តិសាស្ត្រ ដែលខ្មែរបានរង់ចាំអស់ ៦៤ ឆ្នាំសម្រាប់ ស៊ីហ្គេម ដំបូងនៅកម្ពុជា។ ទី២ ដើម្បីដាស់ស្មារតីចងចាំ«ខ្មែរធ្វើបាន ហើយធ្វើបានដ៏អស្ចារ្យថែមទៀត»។ ទី៣ ចង់ឲ្យព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ កើតឡើងជាថ្មី នៅឆ្នាំ ២០៣១។ ទី៤ ផ្តល់ការឧបត្ថម្ភគាំទ្រដល់យុទ្ធនាការរកជំនួយឧបត្ថម្ភដល់អត្តពលិកកម្ពុជាសម្រាប់ដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ ២០២៨ នៅសហរដ្ឋអាមេរិក និងទី៥ រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


