ព័ត៌មានជាតិ
មេបញ្ជាការនាវា INS SATPURA អរគុណអភិបាលខេត្តព្រះសីហនុ ដែលឱ្យវានាកងទ័ពជើងទឹកឥណ្ឌាចូលចត
លោកវរនាវីឯក KARTIK MURTHY មេបញ្ជាការនាវា INS SATPURA (F48) បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានជួយសម្រមសម្រួលឱ្យវានាកងទ័ពជើងទឹកឥណ្ឌាចូលចត ធ្វើទស្សនកិច្ច ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត។ លោកមេបញ្ជាការ បានកោតសរសើរ ដល់ខេត្តព្រះសីហនុមានការរីកចម្រើន អភិវឌ្ឍគ្របវិស័យក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត។

លោកវរនាវីឯក KARTIK MURTHY លើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី ១៤ ឧសភា ចំពេលដែលលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញឡើងលើនាវា INS SATPURA (F48) ដើម្បីធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវា និងកងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាបានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលចតស្នាក់នៅខេត្តព្រះសីហនុ កងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌាបានធ្វើដំណើរទស្សនកិច្ចនៅក្នុងក្រុងព្រះសីហនុ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រក្រួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ពិសេសខេត្តព្រះសីហនុ ក៏បានធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ៣ប្រភេទ មានទូកក្តោង បាល់ទះលើឆ្នេរខ្សាច់ និងម៉ូតូទឹក។

កម្ពុជា តាមរយៈកំពង់ផែខេត្តព្រះសីហនុ តែងតែបើកឱកាសទទួលនាវាធំៗនៅលើពិភពលោក ឱ្យចូលចតជាបន្តបន្ទាប់ ដើម្បីកសាងទំនាក់ទំនង និងបង្កើតមិត្តភាព។
សូមបញ្ជាក់ថា នាវា INS SATPURA ( F48 ) ជាប្រភេទនាវាប្រយុទ្ធមានបណ្ដោយ១៤៣ម៉ែត្រ ទទឹង ១៦.៩០ម៉ែត្រ ជម្រៅទឹក៦.៩០ម៉ែត្រ និងទម្ងន់ផ្ទុក ៥៣០០តោន ព្រមទាំងផ្ទុកមនុស្សចំនួន ៣៩៥នាក់ និងមានមេបញ្ជាការនាវាលោក វរនាវីឯក KARTIK MURTHY ៕





-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


