កីឡា
មូលនិធិព្រីនស៍ អបអរសាទរក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២
មូលនិធិព្រីនស៍ បានប្រារព្ធពិធីអបអរសាទរដល់ក្រុមកីឡាករបាល់ទះ ក្នុងសាលជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ កាលពីពេលថ្មីៗនេះ។

អំណោយជាការកោតសរសើរ និងលើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូនដល់ម្ចាស់មេដាយប្រាក់ស៊ីហ្គេម រួមជាមួយនឹងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ នៅឯសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ក្រោមមាគ៌ាដឹកនាំរបស់សប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី និងជាប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មូលនិធិព្រីនស៍ បានបន្តគាំទ្រក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលរួមទាំងការសម្របសម្រួលការប្រកួតមិត្តភាពអន្តរជាតិ និងការឧបត្ថម្ភគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកបង្វឹកកូនក្រុមផងដែរ។
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុម ដែលនាំឲ្យពួកគេទទួលបានជ័យជម្នះនាពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២។ លោកបានគូសបញ្ជាក់បន្ថែមពីការប្ដេជ្ញាចិត្តមិនងាករេរបស់មូលនិធិក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយសង្កត់ធ្ងន់លើការផ្ដល់ផលជាវិជ្ជមានចំពោះសហគមន៍។
លោក Tan បានមានប្រសាសន៍ថា «ការទទួលបានមេដាយប្រាក់ក្នុងវគ្គប្រកួតចុងក្រោយជាមួយក្រុមខ្លាំងមកពីប្រទេសឥណ្ឌូណេស៊ី គឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ដែលបានសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្ត និងភាពអត់ធ្មត់របស់ក្រុម»។ «ពិតជាមិនអាចប្រកែកបានឡើយ! ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងចំណង់ចំណូលចិត្តសម្រាប់កីឡាមួយនេះ នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាឲ្យឆ្ពោះទៅរកការទទួលជ័យជម្នះដ៏ធំធេងនាពេលអនាគត រួមទាំងការទទួលមេដាយមាសនៅឆ្នាំខាងមុខៗ»។
មូលនិធិព្រីនស៍ លើកទឹកចិត្តឲ្យមានការចូលរួមក្នុងសកម្មភាពកីឡាគ្រប់កម្រិត ដើម្បីជំរុញឲ្យមានភាពរឹងមាំ និងភាពធន់ក្នុងសហគមន៍ ស្របពេលលើកកម្ពស់សុខភាព និងសុខុមាលភាពបុគ្គលម្នាក់ៗ តាមរយៈការលេងកីឡា។ មូលនិធិ នៅតែប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍកីឡាដែលជាកត្តាជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានក្នុងប្រទេសកម្ពុជា ហើយនឹងបន្តពង្រឹងទិដ្ឋភាពកីឡារបស់ប្រទេសតាមរយៈគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


