កីឡា
ប្រវត្តិក្រុមបាល់ទះជនពិការកម្ពុជាខ្លាំងគួរឲ្យចាប់អារម្មណ៍
ក្រុមកីឡាបាល់ទះជនពិការកម្ពុជាត្រូវបានចាត់ទុកជាក្រុមដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក បន្ទាប់ពីតែងតែធ្វើបានល្អក្នុងការប្រកួតលើឆាកអន្តរជាតិទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
លេខ២ជើងឯកបាល់ទះពិការពិភពលោកឆ្នាំ២០១១
ក្រុមបាល់ទះពិការកម្ពុជាបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះជនពិការពិភពលោក ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកក្កដា ឆ្នាំ២០១១ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតដែលធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក មានក្រុមបាល់ទះជនពិការជម្រើសជាតិជាច្រើនមកពីតំបន់ផ្សេងៗទូទាំងពិភពលោកគឺប្រទេសអាល្លឺម៉ង់ កាហ្សាក់ស្ថាន ស្លូវ៉ាគី ឡាវ ស្រីលង្ការ អេហ្ស៊ីប អ៉ីរ៉ង់ ចិន អូស្ត្រាលី ម៉ាឡេស៊ី ប៉ូឡូញ ស្លូវ៉ានៀ អង់គ្លេស កូរ៉េ កាណាដា និងម្ចាស់ផ្ទះកម្ពុជា។

បន្ទាប់ពីធ្វើបានល្អនៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមបាល់ទះជនពិការម្ចាស់ផ្ទះកម្ពុជាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបក្រុមខ្លាំងមកពីអឺរ៉ុបគឺអាល្លឺម៉ង់។ វគ្គផ្តាច់ព្រ័ត្រ កម្ពុជាបានចាញ់អាល្លឺម៉ង់ដោយលទ្ធផល១សិតទល់៣។ សិតទី១ កម្ពុជាចាញ់ ១៧-២៥, សិតទី២ ចាញ់ ២១-២៥, សិតទី៣ កម្ពុជាបានឈ្នះ ២៨-២៦ និងសិតទី៤ ចាញ់ ២១-២៥។
ដូច្នេះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតបាល់ទះជនពិការជើងឯកពិភពលោក ខណៈអាល្លឺម៉ង់បានក្លាយជាម្ចាស់ជើងឯកបាល់ទះជនពិការពិភពលោក៣លើកគ្នាគឺឆ្នាំ២០០៧ ២០០៩ និង២០១១។
សមាជិកកម្ពុជាដែលគួរឲ្យចាប់អារម្មណ៍នៅពេលនោះមានដូចជា អ៊ឹង ភីរៀម, ឈឿម គង់, ព្រាប ទិត្យ, អ៊ូ ផល្លា, ពីន សារ៉ាត់, នួន ភីរ័ត្ន, មាស រដ្ឋា និង សាង វាសនា ជាដើម។
ការប្រកួតបាល់ទះពិការជើងឯកអាស៊ី
ក្រុមបាល់ទះពិការជម្រើសជាតិកម្ពុជាបានចូលរួមប្រកួតបាល់ទះជនពិការជើងឯកអាស៊ីលើកដំបូងកាលពីឆ្នាំ២០១៩ នៅទីក្រុងបាំងកក ប្រទេសថៃ។ ថ្វីត្បិតថា មិនទទួលបានចំណាត់ថ្នាក់ល្អ ក៏ក្រុមកម្ពុជាទទួលបានជ័យជម្នះក្នុងការប្រកួតខ្លះដែរ។

ក្រុមបាល់ទះជនពិការកម្ពុជាបានឆ្លងកាត់ការប្រកួត៥លើកក្នុងព្រឹត្តិការណ៍បាល់ទះជនពិការអាស៊ីនោះ និងបានបង្កើតកំណត់ត្រាឈ្នះលើកដំបូង ព្រមទាំងបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍នៅពេលប្រកួតជាមួយក្រុមខ្លាំង។
ក្រុមកម្ពុជាបានបង្កើតកំណត់ត្រាឈ្នះជាលើកដំបូងលើក្រុមបាល់ទះជនពិការជប៉ុនដោយលទ្ធផល ៣សិត១ (២៥-២២, ២៥-១៩, ១៦-២៥ និង២៥-២០)។ បន្ទាប់មក ក្រុមកម្ពុជាបានចាញ់កូរ៉េខាងត្បូងដោយពិន្ទុប្រកៀកប្រកិតគ្នាគឺ ២២-២៥, ២០-២៥ និង២៧-២៩)។
មេដាយមាសអាស៊ានប៉ារ៉ាហ្គេម
ក្រៅពីប្រកួតលក្ខណៈឈរ ក្រុមបាល់ទះជនពិការកម្ពុជាបានប្រកួតបែបអង្គុយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម២លើកចុងក្រោយ ក្រុមកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទាំងពីរលើក។

អាស៊ានប៉ារ៉ាហ្គេម លើក៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រុមបាល់ទះអង្គុយជនពិការកម្ពុជាទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់មីយ៉ាន់ម៉ានៅវគ្គផ្តាច់ព្រ័ត្រ។
អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជាបានយកឈ្នះមីយ៉ាន់ម៉ា និងហ្វីលីពីន។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាបានឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងបន្តឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះកម្ពុជាបានប្រកួតឈ្នះគ្រប់ការប្រកួតដើម្បីក្លាយជាម្ចាស់មេដាយមាសលើកដំបូង។

តាមរយៈភាពខ្លាំងនេះ ក្រុមបាល់ទះអង្គុយពិការកម្ពុជាត្រូវមានភារកិច្ចការពារតំណែងមេដាយមាសរបស់ខ្លួននៅពេលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ