កីឡា
ជយលាភីមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ទទួលប្រាក់ឧបត្ថម្ភពីសម្តេចតេជោ
ជយលាភីទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានទទួលប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
សម្រាប់មេដាយមាស១គ្រឿងទទួលបាន៥០០០ដុល្លារ មេដាយប្រាក់១គ្រឿងទទួលបាន៣០០០ដុល្លារ និងមេដាយសំរិទ្ធ១គ្រឿងទទួលបាន២០០០ដុល្លារ។ នេះជាការទទួលបានប្រាក់រង្វាន់លើកទី២សម្រាប់ម្ចាស់មេដាយពីព្រឹត្តិការណ៍កីឡាធំទាំងពីរ បន្ទាប់ពីលើកទី១ទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

ការទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកាលថ្ងៃទី២៧ ខែមិថុនា មេដាយមាស១គ្រឿងទទួលបាន៤០លានរៀល ប្រាក់១គ្រឿងទទួលបាន៣០លានរៀល និងសំរិទ្ធ១គ្រឿងទទួលបាន១៥លានរៀល។ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់រង្វាន់តាមចំនួនមេដាយដែលអត្តពលិកម្នាក់ៗទទួលបាន។ ជយលាភីមេដាយមាស១គ្រឿងលើវិញ្ញាសាឯកត្តជនទទួលបាន៤០លានរៀល ប៉ុន្តែបើមេដាយមាស១គ្រឿងលើវិញ្ញាសាជាក្រុមចាប់ពី២នាក់ឡើងទៅគឺម្នាក់ៗទទួលបាន៤០លានរៀលដូចគ្នា។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត កម្ពុជាទទួលបានមេដាយមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧ សរុប២៨២គ្រឿងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងទទួលបានមាស៩ ប្រាក់១៨ និងសំរិទ្ធ៤៤ សរុប៧១គ្រឿងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


