Connect with us

កីឡា

កីឡាករ កីឡាការិនី៤​រូប​ទទួល​បាន​ប្រាក់រង្វាន់​ច្រើន​ជាង​គេបំផុត

បានផុស

នៅ

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ប្រាក់​រង្វាន់​​ដល់​ជយលាភី​មេដាយ​ស៊ីហ្គេម លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ក្រសួង​ការពារ​ជាតិ​ក្រោម​អធិបតីភាព​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា។

ក្នុង​នាម​ជា​ម្ចាស់​​ផ្ទះ​រៀបចំ​ការ​ប្រកួត​ កម្ពុជា​ទទួល​បាន​មេដាយ​មាស​៨១ ប្រាក់​៧៤ និង​សំរិទ្ធ​១២៧ សរុប​២៨២​គ្រឿង​ពី​កីឡា​ស៊ីហ្គេម និង​មាស​៩ ប្រាក់១៨ និង​សំរិទ្ធ​៤៤ សរុប​៧១​គ្រឿង​ពីកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ប្រាក់​រង្វាន់ទាំង​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ទទួល​បាន​ដូច​គ្នា​គឺ​​ ​មាស១​គ្រឿង​ទទួល​បាន​៤០​លាន​រៀល ប្រាក់​១​គ្រឿងទទួល​បាន​៣០​លាន​រៀល និង​សំរិទ្ធ​១​គ្រឿង​ទទួល​បាន​១៥​លាន​រៀល។ រាជ​រដ្ឋាភិបាល​​បាន​ផ្តល់​ប្រាក់​រង្វាន់​​តាម​ចំនួន​​មេដាយ​ដែល​អត្តពលិក​ម្នាក់​ៗ​ទទួល​បាន​។ ជយលាភី​មេដាយ​​មាស​១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​​​ទទួល​បាន​៤០​លាន​រៀល ប៉ុន្តែ​​បើមេដាយ​មាស​១​គ្រឿង​លើ​វិញ្ញាសា​ជា​ក្រុម​ចាប់​ពី​២​នាក់​ឡើង​ទៅ​​គឺ​ម្នាក់​​ៗ​ទទួល​បាន​៤០​លាន​រៀល​ដូចគ្នា។  

ខាងក្រោម​ជា​កីឡាករ កីឡាការិនី​៤​រូប​ដែល​​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ជាង​គេ៖

  • កីឡាការិនី វ៉ិត ចន្ថា

វ៉ិត ចន្ថា ​បាន​ឈ្នះ​មេដាយ​មាស​៣​គ្រឿង​​គឺ​វិញ្ញាសា​ឯកត្តជន​ទាំង​​៣​​​​សម្រាប់​ការ​ប្រកួត​កីឡា​អត្តពលកម្ម ក្នុង​កីឡា​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ដូច្នេះ​កីឡាការិនី​មាន​ពិការភាព​រូប​នេះ​ទទួល​បាន​​ប្រាក់​រង្វាន់១២០​លាន​រៀល។

  • កីឡាករ លី បូរ៉ាមី

លី បូរ៉ាមី ​បាន​​ឈ្នះ​មេដាយ​មាស៣​គ្រឿង​​គឺ​ឯកត្តជន​២​គ្រឿង និង​ក្រុម​១​គ្រឿង សម្រាប់​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដូច្នេះ​រូប​គេ​ទទួល​បាន​ប្រាក់រង្វាន់​១២០​លាន​រៀល។

  • កីឡាការិនី ពៅ សុខា

ពៅ សុខា ​បាន​ឈ្នះ​មេដាយ​មាស​៣ ប្រាក់​១ និង​សំរិទ្ធ​១​គឺ​​មាស៣​​លើ​វិញ្ញាសាក្រុម​ទាំង​៣ ប្រាក់​១​លើ​វិញ្ញាសាឯកត្តជន និង​សំរិទ្ធ​លើ​វិញ្ញាសា​ក្រុម សម្រាប់​ការ​ប្រកួត​កីឡា​វ៉ូវីណាម ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី៣២ ដូច្នេះ​កីឡាការិនី​រូប​នេះ​ទទួល​បាន​​ប្រាក់​រង្វាន់១៦៦​លាន​រៀល។

  • កីឡាការិនី ប៉ាល់ ឆរស្មី

ប៉ាល់ ឆរស្មី បាន​ឈ្នះ​មេដាយ​មាស​៤ ប្រាក់១ និង​សំរិទ្ធ១​គឺ​​មាស​២​លើ​វិញ្ញាសា​ឯកត្តជន មាស​២​លើ​វិញ្ញាសា​ក្រុម ប្រាក់​១​លើ​វិញ្ញាសាក្រុម និង​សំរិទ្ធ​១​លើ​វិញ្ញាសាឯកត្តជន សម្រាប់​ការ​ប្រកួតកីឡា​វ៉ូវីណាម​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដូច្នេះ​កីឡាការិនី​ឆ្នើម​រូប​នេះ​ទទួល​បាន​ប្រាក់​រង្វាន់ ២០៦លាន​រៀល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម