កីឡា
កីឡាអាស៊ានប៉ារ៉ាហ្គេម២០២៥នៅថៃ ដាក់១៩ប្រភេទកីឡា
សហព័ន្ធកីឡាជនពិការអាស៊ានគ្រោងដាក់កីឡាចំនួន១៩ប្រភេទ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលត្រូវធ្វើនៅក្នុងឆ្នាំ២០២៥ ប៉ុន្តែត្រូវបានលើកទៅក្នុងខែមករា ឆ្នាំ២០២៦ ដោយសាររៀបចំការប្រកួតកីឡាស៊ីហ្គេម នៅក្នុងខែធ្នូ ឆ្នាំ២០២៦។

តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាជនពិការអាស៊ានកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ថា បន្ទាប់ពីកិច្ចប្រជុំជាមួយភាគីម្ចាស់ផ្ទះថៃរួចមក គណៈកម្មាធិការប្រតិបត្តិបានសម្រេចជាបឋមនូវកីឡាចំនួន១៩ប្រភេទដែលត្រូវដាក់ឲ្យប្រកួតក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣។
កីឡាទាំង១៩ប្រភេទមានកីឡា បាញ់ធ្នូ វាយសី បាល់ទាត់ ប៊ូស្យា ប៊ូលីង អុក ទោចក្រយាន បាល់ទាត់CP យូដូ លើកទម្ងន់ បាញ់កាំភ្លើង បាល់ទះអង្គុយ ហែលទឹក វាយកូនឃ្លីលើតុ បាល់បោះរទេះ គុនដាវ និង តិន្នីស។ កីឡាទាំង១៣ប្រភេទនេះ បើគិតជាវិញ្ញាសាចំនួន៥៣៦ ឬស្មើនឹងចំនួន៥៣៦មេដាយមាស។
ចំនួនកីឡា និងវិញ្ញាសាក្នុងព្រឹត្តិការណ៍លើកទី១៣នៅប្រទេសថៃនេះគឺច្រើនជាងកាលពីឆ្នាំ២០២៣ នៅប្រទេសកម្ពុជាដែលមាន១២ប្រភេទកីឡា ស្មើនឹង៤៣៩វិញ្ញាសា។
តាមការគ្រោង កីឡាជនពិការអាស៊ាន លើកទី១៣ នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី២០ ខែមករា និងបិទបញ្ចប់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយទីកន្លែងប្រកួតនៅទីក្រុងបាងកក និងខេត្ត ណាខន រជ្ជស៊ីម៉ា។

កាលបរិច្ឆេទនៃដំណើរការប្រកួត
- ថ្ងៃទី១៥-១៦ ខែមករា ការធ្វើដំណើរទៅដល់របស់គណៈប្រតិភូ
- ថ្ងៃទី១៧ ដល់ ១៩ ខែមករា៖ ការវាយតម្លៃចំណាត់ថ្នាក់ពិការភាព
- ថ្ងៃទី២០ ខែមករា៖ ពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ
- ថ្ងៃទី២៦ ខែមករា៖ ពិធីបិទព្រឹត្តិការណ៍ជាផ្លូវការ
- ថ្ងៃទី២៧ ខែមករា៖ គណៈប្រតិភូវិលត្រឡប់ទៅប្រទេសកំណើតវិញ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


