ព័ត៌មានអន្ដរជាតិ
គម្រោងវិលចូលស្រុករបស់លោក ថាក់ស៊ីន មិនផ្លាស់ប្តូរឡើយ តែអាស្រ័យលើស្ថានភាព
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែគ្រោងវិលត្រលប់ចូលស្រុកវិញ នៅខែកក្កដាខាងមុខ ប៉ុន្តែរឿងរ៉ាវគឺអាស្រ័យលើស្ថានភាពនៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់ពីកូនស្រីរបស់គាត់គឺលោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធទី៧ខែមិថុនា។
លោកស្រី Paetongtarn បានលើកឡើងនៅឯទីស្នាក់ការកណ្តាលគណបក្សភឿថៃថា លោក ថាក់ស៊ីន កំពុងរៀបចំសម្រាប់ការវិលត្រលប់ចូលស្រុក ហើយនេះអាចមានទំនាក់ទំនងជាមួយភ្នាក់ងាររដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធ។
លោកស្រី Paetongtarn និយាយថា គ្រួសាររបស់លោកស្រី ក៏កំពុងរៀបចំផងដែរ ឲ្យការវិលត្រលប់របស់លោក ថាក់ស៊ីន មានភាពងាយស្រួលនិងសុវត្ថិភាព។ លោកស្រីបន្តថា “យើងបានរៀបចំវិធីជាច្រើនសម្រាប់ការទទួលគាត់ ដោយសារយើងមិនដឹងថាតើនឹងត្រូវការអ្វីខ្លះឬនឹងមានអ្វីកើតឡើង”។
លើសពីនេះ លោកស្រីបន្ថែមថា ក្រុមគ្រួសារក៏កំពុងរង់ចាំការណែនាំពីលោកថាក់ស៊ីនផងដែរ អំពីអ្វីដែលគួរធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់ការវិលត្រលប់របស់គាត់។ សម្រាប់ពេលនេះ កាលវិភាគសម្រាប់ការត្រលប់របស់គាត់នៅតែមិនផ្លាស់ប្តូរក្នុងខែកក្កដា។ យ៉ាងណា វាក៏អាស្រ័យលើស្ថានភាពនយោបាយនិងប្រទេសជាតិដែរ។
គួរបញ្ជាក់ជាថ្មី លោកថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៦ ខណៈពេលគាត់នៅក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅក្នុងការនិរទេសខ្លួនឯង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


