សេដ្ឋកិច្ច
៥ ខែដំបូងនៃឆ្នាំនេះ វៀតណាម កើបចំណូលពីការនាំចេញទុរេនជាង ៥០០ លានដុល្លារ
ការនាំចេញទុរេនរបស់វៀតណាមសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំនេះរកចំណូលបានជាង ៥០០ លានដុល្លារ ហើយកើនឡើងជាង ១៨ ដង បើធៀបនឹងរយៈពេល ៥ ខែដូចគ្នាកាលពីឆ្នាំមុន ។

នៅក្នុងខែឧសភា ជាខែដែលវៀតណាមប្រមូលផលទុរេននោះ តម្លៃនៃការនាំចេញបានឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានគឺ ៣៣២ លានដុល្លារ ពោលគឺខ្ពស់ជាង ១០ ដងធៀបនឹងខែមេសា ខណៈក្នុងនោះចិនជាទីផ្សារធំបំផុតរបស់វៀតណាម ដែលបានទិញរហូតដល់ ៤៧៧ លានដុល្លារ ។
បើយោងតាមការបញ្ជាក់ពីអ្នកនាំចេញបានឲ្យដឹងថា ទោះបីជាចិនមានការទាមទារខ្ពស់សម្រាប់សុវត្ថិភាពចំណីអាហារ និងអនាម័យក៏ដោយ ប៉ុន្តែវៀតណាមនៅតែរក្សាបានគុណភាពនៃទំនិញឲ្យមានភាពល្អប្រសើរ ហើយអ្នកប្រើប្រាស់ក៏ពេញចិត្តនឹងតម្លៃប្រកួតប្រជែងរបស់ពួកគេផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមមានតំបន់កសិកម្មចំនួន ២៩៣ និងកន្លែងវេចខ្ចប់ទុរេនចំនួន ១១៥ ដែលសុទ្ធតែទទួលបានច្បាប់អនុញ្ញាតជាផ្លូវការសម្រាប់ការនាំចេញទៅចិន ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


