ព័ត៌មានអន្ដរជាតិ
អ្នករួចជីវិតពីការវាយប្រហារប្រដាប់អាវុធនៅខេត្ត វៀតណាម ជាប់ កម្ពុជា រៀបរាប់ទាំងយំសោកក្នុងហេតុការណ៍សម្លាប់មនុស្ស
លោកវរសេនីយ៍ទោ Dam Dinh Bop ដែលបានរួចផុត និងរស់រានមានជីវិតពីការវាយប្រហារដ៏សាហាវនៅសាលាឃុំ និងប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា កាលពីសប្ដាហ៍មុន បានរៀបរាប់ទាំងយំសោកចំពោះហេតុការណ៍ដែលសម្លាប់មនុស្សយ៉ាងឃោរឃៅនេះ ។

លោក Bop និងមិត្តភ័ក្រ្តម្នាក់ទៀតឈ្មោះ Le Kien Cuong ដែលបានរួចជីវិតពីការវាយប្រហារប្រដាប់អាវុធលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Ktur បានរៀបរាប់ទាំងទឹកភ្នែកថា នៅម៉ោងប្រហែល ១ រំលងអធ្រាត្រថ្ងៃទី១១ ខែមិថុនា លោកបានទទួលទូរស័ព្ទមិនស្គាល់លេខមួយខ្សែ ហើយឮសំឡេងបុរសម្នាក់ប្រាប់ឲ្យលោកមកប៉ុស្តិ៍ប៉ូលិស ដោយសារប្រជាជនមានរឿងចង់ប្ដឹង ខណៈភ្លាមៗនោះ លោកក៏បានបើកឡានទៅដល់ប៉ុស្តិ៍ប៉ូលិសផងដែរ ។
នៅពេលលោក Bop ទៅដល់ប៉ុស្តិ៍ប៉ូលិសដែលមានទីតាំងដូចគ្នានឹងទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ មានមនុស្សមួយក្រុមបានឡោមព័ទ្ធរថយន្តរបស់លោក ហើយលោកបានបើកកញ្ចប់បង្អួចឡាន និងសួរថាតើមានរឿងអ្វីកើតឡើង ។

លោក Bop បាននិយាយថា “ភ្លាមៗនោះ ពួកគេបានចាក់គាត់ជាច្រើនកាំបិត ខណៈអ្នកផ្សេងទៀតបានស្រែកថា សម្លាប់គាត់ទៅៗ ហើយបានគប់គ្រាប់បែកចូលទៅក្នុងឡានរបស់គាត់ផងដែរ ។ ក្រោយមកគាត់បានរត់ចេញពីឡានសំដៅទៅខាងក្រោយទីស្នាក់ការ ដោយដៃម្ខាងព្យាយាមបិទមុខរបួសនៅលើពោះកុំឲ្យឈាមហូរ” ។
ទន្ទឹមនោះ កាមេរ៉ាសុវត្ថិភាពក៏បានថតជាប់លោក Bop ប្រញាប់ប្រញាលចេញពីរថយន្តដែលកំពុងត្រូវភ្លើងឆេះ ហើយបានព្យាយាមស្រែកហៅឲ្យគេជួយ មុនពេលរត់ទៅដួលសន្លប់នៅសួនក្បែរនោះ ។ រហូតទាល់តែដល់ម៉ោង ៣ ទៀបភ្លឺ ទើបលោក Bop ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយនឹងរបួសជាច្រើនកន្លែង បាត់បង់ឈាម និងរលាកជើងផងដែរ ។

បន្ទាប់ពីដឹងខ្លួន និងទទួលបានការសម្រាកព្យាបាលនៅមន្ទីរពេទ្យ Central Highlands General Hospital, លោកវរសេនីយ៍ទោ Dam Dinh Bop ក៏និយាយទាំងទឹកភ្នែកផងដែរថា “ការឈឺចាប់ផ្នែករាងកាយរបស់ខ្ញុំនៅពេលនេះ គឺមិនអាចប្រៀបនឹងការឈឺចាប់នៃការបាត់បង់មិត្តភ័ក្រ្តរបស់ខ្ញុំបានឡើយ” ។
ក្រៅពីការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur, ក្រុមប្រដាប់អាវុធមួយក្រុមនេះ ក៏បានវាយប្រហារការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Tieu ដែលនៅជិតខាងគ្នាផងដែរ ដោយបានសម្លាប់ឧត្តមសេនីយ៍ Tran Quoc Thang និងប៉ូលិសម្នាក់ទៀតឈ្មោះ Ha Tuan Anh ខណៈពួកគេក៏បានសម្លាប់មនុស្ស ៥ នាក់ផ្សេងទៀតដែរ គឺមន្ត្រីឃុំ ២ នាក់ និងជនស៊ីវិល ៣ នាក់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មនុស្សសរុបចំនួន ៩ នាក់បានស្លាប់ ខណៈជនសង្ស័យ ៤៦ នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ដោយពួកគេភាគច្រើនអ្នករស់នៅក្នុងខេត្ត Dak Lak ខណៈជនសង្ស័យម្នាក់ឈ្មោះ Y Chanh Nie បានសារភាពថា “មេរបស់ពួកគេបានសន្យានឹងនាំពួកគេទៅក្រៅប្រទេស និងផ្ដល់លុយឲ្យពួកគេក្លាយជាអ្នកមាន ឲ្យតែសម្លាប់អ្នកណានៅចំពោះមុខ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ មេខ្លោងស្ទើរតែទាំងអស់ នៃការវាយប្រហារនៅវៀតណាម ត្រូវបានចាប់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


