ព័ត៌មានជាតិ
កំណើនពាណិជ្ជកម្មកម្ពុជា-អេស្ប៉ាញ កើនដល់ជាង ២៣០លានដុល្លារ ៥ខែឆ្នាំនេះ
រយៈពេល ៥ខែ ឆ្នាំ ២០២៣ កំណើនពាណិជ្ជកម្មរវាងកម្ពុជា-អេស្ប៉ាញ បានឈានដល់ ២៣១លានដុល្លារ កើនឡើងជាង ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ១៧០លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច។

សម្រាប់ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១លានដុល្លារ និងការនាំចូលពីអេស្ប៉ាញមកវិញមានចំនួនជាង ២១៩លានដុល្លារ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២៣។
ទំនិញដែលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ គ្រឿងចក្រ និងអគ្គិសនី បន្លែ និងផ្លែឈើ ជាដើម។ ដោយឡែក ប្រទេសកម្ពុជាបាននាំចូលទំនិញភាគច្រើន ជាវត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិក អគ្គិសនី ជី និងថ្នាំសម្លាប់សត្វល្អិត។ល។
សូមបញ្ជាក់ថា រយៈពេល ៥ខែ ឆ្នាំ ២០២៣នេះ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិសរុបប្រមាណជាង ១៩ពាន់លានដុល្លារអាមេរិក។ ទីផ្សារដ៏ធំបំផុតរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ តៃវ៉ាន់ កាណាដា ចក្រភពអង់គ្លេស អេស្ប៉ាញ និងកូរ៉េខាងត្បូង ជាដើម៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


