Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញទទូចឲ្យពលរដ្ឋជាពិសេសអ្នកនេសាទចូលរួមការពារអភិរក្សសត្វជ្រូកទឹកសមុទ្រ ដែលសព្វថ្ងៃនៅសល់ប្រមាណតែ៥ ទៅ១០ក្បាលប៉ុណ្ណោះ

បានផុស

នៅ

មន្រ្តីជំនាញ និងអ្នកអភិរក្សសត្វកម្រនៅតែទទូចស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនេសាទត្រូវចូលរួមថែរក្សាការពារអភិរក្សសត្វជ្រូកទឹកសមុទ្រដែលជាសត្វកម្រជិតផុតពូជ​ ដែលសព្វថ្ងៃនេះសត្វជ្រូកទឹកសមុទ្រនៅសល់ប្រមាណ​តែ ៥ ទៅ ១០ ក្បាលប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋនៅខេត្តកែបបាននិយាយប្រាប់អ្នកសារព័ត៌មានថា កាលពីចុងសប្តាហ៍​​មុន មានករណីលក់សាច់ជ្រូកទឹកសមុទ្រនៅក្នុងផ្សារកែប។ មន្ត្រីជំនាញជលផលខេត្តកែប លោក ចក់ សុីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេច បានដឹកនាំក្រុមការងារចុះទៅឃាត់ភ្លាមៗហើយបានឱ្យធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពបន្តទៅទៀត។

សត្វដ៏កម្រឃើញជាជ្រូកទឹកសមុទ្រ ត្រូវបានក្រុមអ្នកអភិរក្សបានឃើញមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រខេត្តកែបជាញឹកញប់ច្រើនដង ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែជ្រូកទឹកសមុទ្រនេះបានបង្ហាញខ្លួន ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា ត្រូវបាត់បង់ជីវិតជារៀងរាល់ឆ្នាំ គឺដោយសារតែជាប់មងអ្នកនេសាទដោយមានចេតនាមិនចង់លែងទៅវិញដោយកត្តាផ្សេងៗផងដែរ។

បើតាមសម្តីអ្នកស្រី ហ៊ុន សារិត មានអាយុ៥០ឆ្នាំ ដែលមានទីលំនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្កកែប ជាអ្នកប្រកបមុខរបលក់ត្រីនៅផ្សារកែបបាននិយាយចំពោះមុខសមត្ថកិច្ចថា នៅវេលាម៉ោង៦ព្រឹកអ្នកស្រីបានទិញសាច់ជ្រូកទឹកសមុទ្រនេះមានទម្ងន់ប្រមាណ៣គីឡូក្រាម ពីអ្នកលក់នៅតាមផ្លូវជិតសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ បើតាម​ប្រភពព័ត៌មានដែលបានទទួលច្បាស់ការថា សាច់ជ្រូកទឹកដែលត្រូវបានអ្នកលក់ខាងលើកាប់ជាដុំៗ ហើយបានដាក់លក់ឲ្យអ្នកដែលទទួលទានទាំងនោះ មានមិនក្រោម១០គីឡូនោះទេ។

បើតាមកញ្ញា ថាប់ រចនា នាយកប្រតិបត្តិអង្គការអភិរក្សសមុទ្រកម្ពុជា ដែលកំពុងធ្វើកិច្ចការងារអភិរក្សសត្វសមុទ្រ នៅខេត្តកែប ដែលបានបង្ហាញការសោកស្តាយចំពោះករណីជ្រូកទឹកសមុទ្រនេះ។ កញ្ញា ថាប់ រចនា បានបញ្ជាក់ថា ទោះបីមានការចុះណែនាំ និងជួបប្រជុំជាមួយបងប្អូនប្រជានេសាទជាច្រើនដង ច្រើនលើកយ៉ាងណាក៏ដោយ អ្នកនេសាទ និងពលរដ្ឋ នៅតែមិនយល់ពីតម្លៃនៃការរក្សាវត្តមានសត្វដ៏កម្រឃើញទាំងនោះឲ្យមាននៅក្នុងសមុទ្រ ហើយនៅតែមានការបន្តធ្វើបែបនេះដដែលៗ។

ជាមួយគ្នានេះដែរលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប លើកឡើងហើយបានបញ្ជាក់ថា ជ្រូកទឹកដែលមាននៅក្នុងសមុទ្រកែបយើងមានប្រមាណជា៥ ទៅ១០ក្បាល។ ហើយលោកកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាអ្នកដែលប្រព្រឹត្តល្មើសដើម្បីយកមកឲ្យទទួលទោសទៅតាមផ្លូវច្បាប់។ ហើយកន្លងមកក៏មានលេចឮព័ត៌មាន​លួចលាក់លក់តាមបណ្ដាញងងឹត តែមន្ត្រីបានខិតខំស្វែងរកដែរតែមិនទាន់ជួប ទើបតែក្នុងសប្ដាហ៍មុននេះ មន្ត្រីយើងបានតាមទាន់ករណីលក់នៅផ្សារកែប។

លោកបន្តថា ជ្រូកទឹកជាសម្បតិធម្មជាតិដ៏កម្រដែលត្រូវការពារដោយច្បាប់ វាក៏អាចទាក់ទាញទេសចរណ៍ចង់ឃើញ និងស្គាល់វាផងដែរ។ ហើយថ្ងៃក្រោយវត្តមានជ្រូកទឹកនៅសមុទ្រ នឹងនាំផលប្រយោជន៍ដល់អ្នកនេសាទតាមរយៈអ្នកទេសចរ។

មន្រ្តីជំនាញ និងអ្នកអភិរក្សទាំងអស់ នៅតែទទួចឱ្យប្រជាពលរដ្ឋនាំគ្នាចូលរួមជួយថែរក្សាការងារ ជាពិសេសអ្នកនេសាទដែលជាអ្នកចុះផ្ទាល់នៅសមុទ្រ សូមមេត្តាចូលរួមថែរក្សាការពារធនធានសមុទ្រដ៏កម្រឃើញរបស់យើងឲ្យបាននៅគង់វង្ស៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

ព័ត៌មានជាតិ៥ ម៉ោង មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម