ព័ត៌មានជាតិ
ក្រោយករណីសិស្សវាយគ្នា សាលា ជាស៊ីមសាមគ្គី និមន្តព្រះគុណម្ចាស់ គូ សុភាព មកអប់រំចិត្ត
វិទ្យាល័យជាសុីមសាមគ្គី នៅថ្ងៃទី២១ មិថុនានេះ បានរៀបចំកម្មវិធីអប់រំតាមព្រះពុទ្ធសាសនា ក្រោមវត្តមានរបស់ព្រះគុណម្ចាស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ស្តីពីសីលធម៌នាំមកនូវសេចក្ដីថ្លៃថ្នូរនៃសង្គម ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់។

លោកនាយក ផាន់និល នៃវិទ្យាល័យជាសុីមសាមគ្គី ព្រមទាំងក្រុមឆន្ទៈ បានសហការគ្នារៀបចំនៅកម្មវិធីអប់រំចិត្ត ទៅកាន់សិស្សានុសិស្សក្នុង វិទ្យាល័យជាសុីមសាមគ្គី ក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ផ្សារភ្ជាប់យុវជន និងសាសនា ក្នុងន័យបណ្ដុះផ្នត់គំនិតយុវជនបន្ថែមដើម្បីឆ្ពោះទៅរកសង្គមធម៌នៃមូលធនមនុស្ស។


គួររំលឹកដែរថា កម្មវិធីអប់រំតាមព្រះពុទ្ធសាសនា គឺជាចំណែកមួយ ជួយលុតដំស្មារតីមនុស្សឱ្យមានការគិតល្អ ប្រព្រឹត្តល្អ និងមានសីលធម៌ក្នុងសង្គម។ កន្លងមក នៅតាមស្ថាប័ន ក្រុមហ៊ុន និងសាលារៀនមួយចំនួន ក៏បានរៀបចំកម្មវិធីអប់រំ តាមព្រះពុទ្ធសាសនានេះច្រើនមកហើយដែរ ហើយក៏ទទួលបានភាពប្រសើរផងដែរ។


គួរបញ្ជាក់ថា បញ្ហាសីលធម៌នេះ ជារឿងសំខាន់ដែលក្រសួងអប់រំយុវជន និងកីឡា ក៏កំពុងយកចិត្តទុកដាក់ខ្លាំង និងស្នើរដល់ គ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹក និងបញ្ជ្រាបការអប់រំចរិយាសម្បទា បន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សឲ្យអស់ពីលទ្ធភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


