ព័ត៌មានជាតិ
ប្រជាពលរដ្ឋចុះបោះបង្គោលការពារព្រំដីព្រៃសហគមន៍ជាង ៣ ពាន់ហិកតា
គណៈកម្មការព្រៃឈើសហគមន៍ភ្នំប្រជុំមិត្តបានចុះបោះបង្គោលការពារព្រំដីចំនួន ២០០ បង្គោល ដើម្បីការពារកុំឱ្យមានជនខិលខូចចូលមកកាប់បំផ្លាញព្រៃ និងរានយកដីព្រៃសហគមន៍ ដែលមាននៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ការចុះបោះបង្គោលព្រំដីព្រៃសហគមន៍ប្រជុំមិត្តនេះ ក៏មានការឧបត្ថម្ភគាំទ្រពីអង្គការ រីខូស សម្របសម្រួលពីលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់។
លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានបញ្ជាក់ថា ផ្ទៃដីសហគមន៍ភ្នំប្រជុំមិត្តមានចំនួន ៣.២៥៣ ហិកតាត្រូវបានគណៈកម្មការសហគមន៍ព្រៃឈើ ភ្នំប្រជុំមិត្ត ចុះវាស់វែងបោះបង្គោលព្រំបានចំនួន ២០០បង្គោលចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២៣នេះ។

លោកនាយផ្នែកបានបន្តឱ្យដឹងទៀតថា ការចុះបោះបង្គោលព្រំដីសហគមន៍លើនេះ ក្នុងគោលបំណងឲ្យអ្នកពាក់ព័ន្ធទាំងអស់ នៅជាប់ព្រំដីសហគមន៍បានស្គាល់ពីព្រំដី និងងាយស្រួល ក្នុងការគ្រប់គ្រងទប់ស្កាត់បទល្មើសព្រៃឈើ និងជៀសវាង ទំនាស់រវាងអ្នកជាប់ព្រំប្រទល់ព្រៃសហគមន៍ផងដែរ។
លោកនាយផ្នែកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសនៅក្នុងមូលដ្ឋានរួមគ្នាថែរក្សាការពារ ព្រៃសហគមន៍ដើម្បីផលប្រយោជន៍រួមទៅថ្ងៃអនាគត៕


អត្ថបទ៖ ងិនលីម
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


