Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងស្តុកទំនិញសង្ស័យពាក់ព័ន្ធ Online Scams នៅស្ទឹងត្រែង

បានផុស

នៅ

កម្លាំងអន្តរាគមន៍ពិសេសគយពីរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងត្រួតពិនិត្យទីតាំងស្តុកទំនិញមួយកន្លែង នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយរកឃើញទំនិញល្មើសច្បាប់គយជាច្រើនប្រភេទ ដែលមិនបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ទំនិញដែលសមត្ថកិច្ចរកឃើញ រួមមាន ទូរស័ព្ទដៃ កុំព្យូទ័រ iPad ប្រើរួច ស្រាក្រហម ស្រាវីស្គី និងបារីជាច្រើន ដែលត្រូវបានសង្ស័យថា ជាសម្ភារបម្រើឲ្យសកម្មភាព Scams Online។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានដកហូតទំនិញទាំងអស់ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ មនុស្សចំនួន៤នាក់ ដែលជាម្ចាស់ទីតាំង ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ និងបន្តការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឧបករណ៍ និងសម្ភារទាំងនេះ ត្រូវបានដឹកជញ្ជូនពីរាជធានីភ្នំពេញ មកលាក់ទុកនៅទីតាំងខាងលើ មុនត្រូវសមត្ថកិច្ចចុះបង្ក្រាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម