ព័ត៌មានជាតិ
ករណីឆបោកអនឡាញ និងនាំទំនិញគេចពន្ធនៅស្ទឹងត្រែង ជនសង្ស័យ ៤នាក់ត្រូវឃុំខ្លួន ខណៈអ្នកពាក់ព័ន្ធសមត្ថកិច្ចកំពុងស្រាវជ្រាវ
សាលាដំបូងខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សមគំនិតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ។
តាមសេចក្តីប្រកាស បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តស្ទឹងត្រែង បានទទួលសំណុំរឿងព្រហ្មទណ្ឌលេខ ២០០ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទល្មើសខាងលើ ដែលបានប្រព្រឹត្តនៅកម្ពុជា ចាប់ពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងសំណុំរឿងនេះ មានជនសង្ស័យជាច្រើននាក់ រួមមានជនជាតិចិនម្នាក់ និងបក្ខពួកជនជាតិខ្មែរ ដែលខ្លះត្រូវបានឃាត់ខ្លួន ខ្លះកំពុងគេចខ្លួន។ បទល្មើសពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ សមគំនិតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ។
ប្រតិបត្តិការបង្ក្រាបត្រូវបានអនុវត្តកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងសមត្ថកិច្ចរួមមាន មន្ត្រីគយ និងរដ្ឋាករ កងរាជអាវុធហត្ថ និងនគរបាលខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបទីតាំងក្រុមហ៊ុនមួយនៅក្រុងស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន បារី និងស្រាចម្រុះម៉ាក ឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទ ដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ អាយផេដ និងឧបករណ៍បណ្ដាញអ៊ីនធឺណិតជាដើម ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរចំនួន ៤ នាក់។
តាមប្រភពព័ត៌មានដែលទទួលបាន គ្រប់មុខទំនិញខុសច្បាប់ដូចរាយនាមខាងលើបានដឹកជញ្ជូនមកពីភ្នំពេញ ចុះហេតុអ្វីសមត្ថកិច្ចចម្រុះតាមគោលដៅក្នុងខេត្តនីមួយៗ មិនមានចំណាត់ការបង្រ្កាបលើមុខទំនិញទាំងនេះ ឬមួយមានអាថ៌កំបាំងអ្វីម្យ៉ាង?
បន្ទាប់ពីសួរចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនសង្ស័យ ៤ នាក់ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត ខណៈបក្ខពួក និងអ្នកពាក់ព័ទ្ធផ្សេងទៀត នឹងត្រូវវែកមុខចាត់ការបន្តតាមច្បាប់ឱ្យខានតែបានក្នុងពេលឆាប់ៗនេះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


