ព័ត៌មានជាតិ
រំលឹកឆ្នាំ ២០២០ យានដ្រូនមួយធ្លាក់ដោយអាថ៌កំបាំងក្បែរផ្ទះពលរដ្ឋក្នុងខេត្តកោះកុង
កាលពីឆ្នាំ ២០២០ យានដ្រូនមួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្លាក់ដោយអាថ៌កំបាំង និងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះស្រាវជ្រាវកំណត់អត្តសញ្ញាណ។
យានដ្រូននេះមានទំហំធំប្រវែងបណ្តោយ ៥ ម៉ែត្រ ទទឹងស្លាបប្រវែង ៤,៨៥ ម៉ែត្រ សរុបទំហំជិត ១០ ម៉ែត្រ។ នៅលើយាន មានបញ្ជាក់លេខសម្គាល់ ១៧០១០០២។

យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ប្រទះឃើញកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅលើវាលស្មៅក្បែរផ្ទះ។
ក្រោយមានការប្រទះឃើញយន្តហោះដ្រូនខ្នាតធំ ១ គ្រឿង ធ្លាក់នៅវាលព្រៃមួយកន្លែងក្បែរផ្ទះសម្បែងពលរដ្ឋ ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ក្រុមការងារជំនាញនៅតែមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ។
ដើម្បីបង្ការសុវត្ថិភាពផងនោះអាជ្ញាធរ បានស្នើសុំទៅមន្ត្រីអង្គភាពស៊ីម៉ាកមកជួយពិនិត្យស្វែងរកសារធាតុជាតិផ្ទុះដ្រូននេះក្រែងផ្ទុកដោយគ្រឿងផ្ទុះណាមួយដើម្បីការពារសុវត្ថិភាព។ ក្រុមស៊ីម៉ាកបានចុះទៅពិនិត្យមើលដ្រូននោះពិនិត្យឃើញថាគ្មានជាតិផ្ទុះនៅក្នុងដ្រូននោះទេ។

នៅលើគណនីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិបានកាត់ដ្រូននោះជាបំណែកៗដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅលើហ្វេសប៊ុកផេកនៅថ្ងៃសៅរ៍ទី ១៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ដ្រូនដែលធ្លាក់នៅខេត្តកោះកុងជាប្រភេទដ្រូនខ្នាតធំ ដែលចុះចតប្រើឆត្រយោង។

យ៉ាងណាមិញមកដល់ពេលនេះ មន្រ្តីពាក់ព័ន្ធមិនទាន់បញ្ជាក់ចំពោះដ្រូនដែលធ្លាក់ជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ដោយសារប៉ះពាល់ដល់សន្តិសុខជាតិ។
បើតាមការសន្និដ្ឋានដ្រូនដែលធ្លាក់នេះទំនងជាដ្រូនស៊ើបការណ៍។ តាមប្រភពអះអាងថា ដ្រូននេះប្រភេទ IAI Searcher មានតម្លៃប្រមាណជា ៦ លានដុល្លារក្នុងមួយគ្រឿង អាចហោះនិងថតរូបក្នុងចម្ងាយ ៣០០ គម និងកម្ពស់ហោះ ៦,១០០ មែត្រ។
ដោយឡែកកាលពីឆ្នាំ ២០១៨ ក៏មានបំណែកដែកដ៏ធំមួយដែលគេសង្ស័យថាជាយានដ្រូន បានធ្លាក់មកលើដីនៅជិតតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅលើអាកាស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៦ ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ទាហាន និងប្រជាពលរដ្ឋនៅតំបន់នោះ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា បំណែកដែលធ្លាក់នោះអាចជាបំណែកដ្រូន ឬយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក។ យ៉ាងណាលោកនៅមិនទាន់សន្និដ្ឋានថាជាករណីអ្វីនៅឡើយទេ ខណៈក្រុមជំនាញបន្តស្រាវជ្រាវ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន