ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតអាវុធធំៗរបស់អាល្លឺម៉ង់ ប្រកាសផែនការអភិវឌ្ឍខែលការពារដ្រូន
ក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់ប្រទេសអាល្លឺម៉ង់ Rheinmetall និងក្រុមហ៊ុនទូរគមនាគមន៍ Deutsche Telekom នៅថ្ងៃចន្ទ បានប្រកាសពីផែនការអភិវឌ្ឍខែលការពារដ្រូន ដើម្បីការពារទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យោងតាមភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមហ៊ុនទាំងពីរ បានបញ្ជាក់ថា ពួកគេនឹងអភិវឌ្ឍបច្ចេកវិទ្យានិងសមត្ថភាព ដើម្បីទប់ទល់នឹងសេណារីយ៉ូគំរាមកំហែងស្មុគស្មាញ រួមទាំងការវាយប្រហារដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពាក់ព័ន្ធនឹងដ្រូនគ្រប់ប្រភេទ។

លោក Armin Papperger នាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ « ការគំរាមកំហែងបង្កឡើងដោយដ្រូនគឺជាឌីជីថលកម្រិតខ្ពស់។ នេះជាមូលហេតុនៃការការពារប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានការរួមបញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញា និងបណ្តាញទំនាក់ទំនងដែលមានសុវត្ថិភាព»។
ដោយឡែក លោក Tim Hoettges នាយកប្រតិបត្តិក្រុមហ៊ុន Deutsche Telekom លើកឡើងថា៖ « គម្រោងនេះនឹងពឹងផ្អែកលើឆ្អឹងខ្នងទំនាក់ទំនង និងសមត្ថភាពទិន្នន័យរបស់ក្រុមហ៊ុន។ ដោយមានជំនាញរបស់យើងក្នុងការតភ្ជាប់ ពពក និងការវិភាគទិន្នន័យ យើងកំពុងលើកកម្ពស់ការការពារដ្រូនដល់កម្រិតថ្មីមួយ»។
យោងតាមក្រុមហ៊ុននានា ដ្រូនកាន់តែច្រើនកំពុងត្រូវបានគ្រប់គ្រងតាមរយៈបណ្តាញទូរស័ព្ទចល័ត។
ក្រុមហ៊ុនទាំងពីរនិយាយថា៖ « មិនយូរប៉ុន្មានបណ្តាញទូរស័ព្ទចល័តអាចដំណើរការជាឧបករណ៍ចាប់សញ្ញាជាមូលដ្ឋានគឺរ៉ាដាតំបន់ធំទូលាយ។ មិនតែប៉ុណ្ណោះ វាមានលំនាំមិនធម្មតានៅក្នុងចរាចរណ៍ទិន្នន័យដែលអាចជាសញ្ញានៃតំណភ្ជាប់បញ្ជារបស់ដ្រូន។ ឧបករណ៍ទាំងនោះនឹងជួយអ្នកឆ្លើយតប បន្ទាន់ រកឃើញដ្រូននិងកំណត់អត្តសញ្ញាណប្រតិបត្តិករបានយ៉ាងឆាប់រហ័ស រួមទាំងក្នុងតំបន់ហាមឃាត់ការហោះហើរបណ្តោះអាសន្នផងដែរ»៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


