ព័ត៌មានអន្ដរជាតិ
អាមេរិកនិងអ៊ុយក្រែនបង្កើនទុនរួមគ្នា ផលិតដ្រូនទំនើបដែលមានតម្រូវការខ្ពស់
សហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានរៀបចំសេចក្តីព្រាងអនុស្សរណៈការពារជាតិដ៏សំខាន់មួយអនុញ្ញាតឱ្យប្រទេសទាំងពីរផលិតដ្រូនរួមគ្នា ជាពិសេសទីក្រុងកៀវអាចនាំចេញបច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិកទៅកាន់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CBS កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កិច្ចព្រមព្រៀងនោះមានគោលបំណងបន្ថយគម្លាតផលិតកម្មរវាងការផលិតរបស់លោកខាងលិច និងតម្រូវខ្ពស់នៃដ្រូនទំនើប។
តាមរយៈការបញ្ចូលដើមទុនរួមគ្នា អាមេរិកជាមួយនឹងអ៊ុយក្រែនមានគោលបំណងពង្រីកការផលិតប្រព័ន្ធផ្លូវអាកាសមានតម្លៃទាបនិងគ្រឿងបរិក្ខាររុករកបានឆ្ងាយ។

ខណៈទីក្រុងកៀវរំពឹងថានឹងមានសមត្ថភាពបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិសរុបចំនួន ៥៥ប៊ីលានដុល្លារសម្រាប់ឆ្នាំខាងមុខ។
តាមរយៈការសហការជាមួយសហរដ្ឋអាមេរិក អ៊ុយក្រែនស្វែងរកដើមទុនចាំបាច់ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន រួមទាំងគោលដៅប្រកបដោយមហិច្ឆតាក្នុងការផលិតដ្រូនដែលមានតម្លៃទាប ជាងបីលានគ្រឿងក្នុងឆ្នាំ២០២៦ ។
ដោយឡែកសហរដ្ឋអាមេរិក ថាកិច្ចព្រមព្រៀងនេះផ្តល់នូវដំណោះស្រាយភ្លាមៗ ចំពោះដែនកំណត់ផលិតកម្មរបស់ខ្លួន ដោយសារក្រុមហ៊ុនផលិតអាមេរិកបានផលិតត្រឹមតែមួយភាគតូចប៉ុណ្ណោះកាលពីឆ្នាំ២០២៥ ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី លើកឡើងដើមសប្តាហ៍នេះថា៖ « បន្ថែមពីលើមជ្ឈិមបូព៌ា និងឈូងសមុទ្រ Caucasus ខាងត្បូង និងអឺរ៉ុប យើងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការសន្តិសុខថ្មីនាពេលឆាប់ៗនេះ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដ្រូនជាមួយពិភពលោកផងដែរ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


