សេដ្ឋកិច្ច
ថៃ ជឿថា អាចស៊ីដាច់ វៀតណាម ជាប្រទេសនាំចេញអង្ករលំដាប់ទី ២ លើពិភពលោក
ថៃកំពុងតែជិតវ៉ាដាច់វៀតណាម ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទី ២ របស់ពិភពលោកនៅឆ្នាំនេះ ខណៈលោកនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូចា ជឿជាក់ថា ថៃប្រាកដជាអាចនឹងធ្វើបាន បន្ទាប់ពីការនាំចេញអង្ករក្នុងរយៈពេល ៤ ខែដំបូងកើនឡើងដល់ ២.៦២ លានតោន ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា ការបង្កើននាំចេញអង្ករ គឺជាលទ្ធផលនៃយុទ្ធនាការបន្តរបស់រដ្ឋាភិបាលថៃសម្រាប់ការកែលម្អពូជស្រូវ ក្រោមយុទ្ធនាការបន្ថែមពូជស្រូវថ្មីចំនួន ២១ ប្រភេទក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។
លើសពីនេះ រដ្ឋាភិបាលក៏បានជំរុញការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការចរចាជាមួយដៃគូពាណិជ្ជកម្មអង្ករដែលមានស្រាប់ ក៏ដូចជាការស្វែងរកអតិថិជននៅក្នុងទីផ្សារថ្មីៗ ដូចជា ហុងកុង ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលថៃប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបនៅឆ្នាំ ២០២៣ នឹងលើសពី ៨ លានតោន ពោលលើសពីចំនួនសរុបកាលពីឆ្នាំមុន ដែលមានចំនួន ៧.៦៩ លានតោនដែលធ្វើអោយប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមអង្ករពិភពលោក ។
ចំពោះប្រទេសដែលជាអតិថិជនសំខាន់របស់ថៃក្នុងការលក់អង្ករច្រើនជាងគេកាលពីឆ្នាំមុន គឺអ៊ីរ៉ាក់ ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង អាមេរិក និងចិន ហើយយោងតាមទីផ្សារទាំងអស់នេះ ថៃច្បាស់ជាអាចវ៉ាដាច់វៀតណាម ស្របពេលដែលវៀតណាមទើបតែប្រកាសកាត់បន្ថយការនាំចេញអង្ករនៅក្នុងឆ្នាំនេះ ដើម្បីផ្ដោតសំខាន់លើការពង្រឹងគុណភាពអង្កររបស់ខ្លួន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ថៃ ពន្លឿនការនាំចេញទុរេនទៅ ចិន ដើម្បីប្រជែងជាមួយ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


