សេដ្ឋកិច្ច
ថៃ ពន្លឿនការនាំចេញទុរេនទៅ ចិន ដើម្បីប្រជែងជាមួយ វៀតណាម
ក្រុមហ៊ុនថៃកំពុងកាត់បន្ថយពេលវេលាដឹកជញ្ជូនទុរេនទៅកាន់ទីផ្សារចិនពី ៨ ថ្ងៃឲ្យមកនៅត្រឹមរយៈពេល ៤ ថ្ងៃវិញដើម្បីប្រកួតប្រជែងជាមួយវៀតណាម ដែលជាដៃគូនាំចេញទុរេនដ៏សំខាន់ទៅចិនដូចគ្នា ។

ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូន ថៃបានប្រើផ្លូវរថភ្លើងតភ្ជាប់ជាមួយឡាវទៅកាន់ចិន ដែលអាចទៅដល់គោលដៅក្នុងរយៈពេលជាង ៤ ថ្ងៃកន្លះ ខណៈកាលពីខែមេសា ថៃកំណត់ការដឹកទុរេនដល់ ២៥ កុងតឺន័រទៅចិន ត្រឹមពេលតែមួយថ្ងៃប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វៀតណាមយល់ឃើញថា ទោះបីជាថៃប្រើពេលតិចជាងមុនក៏ដោយ តែថៃគឺត្រូវចំណាយថ្លៃដឹកជញ្ជូនច្រើនជាងមុនតាមផ្លូវដែក ។

នាយកប្រតិបត្តិក្រុមហ៊ុននាំចេញផ្លែឈើវៀតណាម Vina T&T លោក Nguyen Dinh Tung និយាយថា ថៃកំពុងធ្វើការផ្លាស់ប្តូរចំណែកទីផ្សារទុរេនរបស់ខ្លួននៅប្រទេសចិន ចំពេលមានការប្រកួតប្រជែងកើនឡើងខ្លាំងពីវៀតណាម ។ លោកបន្តថា វៀតណាមអាចប្រមូលផលទុរេនបានពេញមួយឆ្នាំ ដែលវាជាអត្ថប្រយោជន៍មួយបើធៀបនឹងទុរេនថៃ ប៉ុន្តែប្រទេសថៃមានអត្ថប្រយោជន៍ច្រើនជាងក្នុងពេលវេលានៃការដឹកជញ្ជូន ។
ក្រៅពីថៃ អ្នកនាំចេញទុរេនរបស់វៀតណាម ក៏ត្រូវតែត្រៀមខ្លួនដើម្បីប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ផ្សេងទៀតផងដែរ ដូចជា ម៉ាឡេស៊ី និងហ្វីលីពីន ដែលកំពុងមានកំណើនក្នុងទីផ្សារចិន ហើយថែមទាំងបានព្យាករណ៍ថា ការនាំចេញទុរេននាពេលអនាគត នឹងកើនឡើងដល់ ២ លានតោនក្នុងមួយឆ្នាំ ។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ៥ ខែដំបូង ថៃបាននាំចេញទុរេនស្រស់ទៅកាន់ទីផ្សារចិនចំនួន ៤៧៧,៧០០ តោន ក្នុងតម្លៃ ១.៧៥ ពាន់លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំ ។ ចំណែកភាគីវៀតណាមវិញ បាននាំចេញទុរេនស្រស់ទៅចិន កើនឡើង ១៨ ដង ស្មើនឹង ៤៧៧ លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន ៖ កាហ្វេ វៀតណាម នឹងត្រូវហាមឃាត់នាំចេញទៅទីផ្សារ អឺរ៉ុប បើមិនអនុវត្តតាមច្បាប់ថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


