Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ សាំងធម្មតាចុះថ្លៃមកត្រឹម ៤១៥០ រៀល ក្នុងមួយលីត្រ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសថា សាំងធម្មតាបានចុះថ្លៃចំនួន ៥០រៀល ពោលគឺមានតម្លៃ ៤១៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតរក្សាតម្លៃដដែល ៣៩០០រៀល ដោយតម្លៃនេះចាប់អនុវត្តពីថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២៣ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ កំពុងវ៉ល់ពេញប្រទេសដោយសារព័ត៌មានខ្លួនឯង ផ្សាយត្រឡប់ត្រឡិន 

ព័ត៌មានជាតិ១២ ម៉ោង មុន

អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិសនៅតំបន់ជម្លោះកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃឆ្លើយទាំងបំពានឥតខ្មាស់ថា មិនបានប្រើ ​F-16 វាយ​ប្រហារ​ជន​ស៊ីវិលទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃស្រែកប្រាប់គ្នាឯងកុំធ្វើអំពើអមនុស្សធម៌ ក្រោយអតីត​អ្នក​ប្រដាល់ ​ទះ​កំផ្លៀង​ពលករ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម