ជីវិតកម្សាន្ដ
កញ្ញា ដួង ហ្សូរីដា ទម្លាយអារម្មណ៍ចំពោះ កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងការងារសម្តែង ទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ ដោយមិនត្រឹមតែជាតារាមានឈ្មោះល្បី កញ្ញា ស៊ីន យូប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មងវ័យស្ទើរតែមិនគួរឱ្យជឿ។

ស្របពេលដែល យូប៊ីន កំពុងជោគជ័យព្រមគ្នាទាំងសិល្បៈ និងអាជីពជំនួញខាងក្រៅ ស្រាប់តែមានការទម្លាយពីសំណាក់តារាសិល្បៈរៀមច្បងគឺ កញ្ញា ឌួង ហ្សូរីដា នូវចំណុចពិសេសរបស់ ស៊ីន យូប៊ីន ដែលអាចធ្វើឱ្យនាងរក្សាបានការគាំទ្រមិនថមថយលើវិស័យសិល្បៈ និងសរសើរអត្តចរិតតារាស្រីរូបនេះ។

កញ្ញា ឌួង ហ្សូរីដា បានទម្លាយថា យូប៊ីន នៅតែល្អ និងទន់ភ្លន់មិនប្រួលប្រែជាមួយរៀមច្បងសិល្បៈរូបណាទេ ទោះបីខ្លួនឯងជោគជ័យនឹងការងារសិល្បៈ និងមុខជំនួញ។

តារាស្រី ឌួង ហ្សូរីដា លើកឡើងថា៖ “មិនឱ្យសរសើរ និងស្រឡាញ់កូនហ្នឹងម្តេចបាន បើចេះ នោះចេះ ហើយនៅតែល្អនិងទន់ភ្លន់មិនប្រួលប្រែជាមួយបងៗទេ ទោះបីខ្លួនឯងជោគជ័យនឹងការងារសិល្បៈ និងមុខជំនួញលំដាប់ Hight Show កាលីបៗ ប៉ុន្តែមិនចេះអួតអាង ឬក្អេងក្អាងឡើយ។ អរគុណ អូន Shin Yubin យូប៊ីន គឺជាថៅកែស្រីដ៏ស្រស់ស្អាតតូចច្រឡឹងនេះឯង”។

ជាមួយគ្នានេះ កញ្ញា ហ្សូរីដា ក៏បានជូនពរ ស៊ីនយូប៊ីន ឱ្យឆាប់ជាសះស្បើយ និងដើរបានធម្មតាវិញ ដោយនាងលើកឡើងថា៖ “បងសែនស្រឡាញ់ទឹកចិត្តទោះរវល់យ៉ាងណា នៅឈឺជើងយ៉ាងណា ស៊ូដើរកាន់ឈើច្រត់មកជួបបងៗ ជាពិសេសសូមឱ្យអូនកាន់តែមានភាពល្បីល្បាញក្នុងវិស័យសិល្បៈ និងជោគជ័យគ្រប់ជំនួញដែលអូនកំពុងរកទទួលទាន”។

គួររម្លឹកថា កញ្ញា ស៊ីន យូប៊ីន កាលពីថ្មីៗកន្លងទៅបានក្លាយជាតារាស្រីខ្មែរដំបូងគេដែលបានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក ទីក្រុងកាន ប្រទេសបារាំង ឆ្នាំ២០២៣នេះ។ ទោះបីមានបញ្ហារបួសបាក់ជើង យូប៊ីន មានការតាំងចិត្តខ្ពស់ តស៊ូជំនះឧបសគ្គទាំងឡាយដើម្បីនាំមកនូវមោទនភាពសម្រាប់សិល្បៈភាពយន្តខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


