ជីវិតកម្សាន្ដ
អ្នកនាង នៅ សូនីតា សុំចិត្តមហាជន កុំពង្រីករឿងកាន់តែធំ ក្រោយមានការរិះគន់ ស៊ីន យូប៊ីន រឿងពាក់ម៉ាស់
ដោយមានមតិវែកញែក និងរិះគន់តារាសម្តែងកញ្ញា ស៊ីម យូប៊ីន ពាក់ព័ន្ធនឹងរឿងដែលពាក់ម៉ាស់មិនព្រមដោះចេញអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថ្មីៗនោះ ស្រាប់តែរៀមច្បងសិល្ប:អ្នកនាង នៅ សូនីតា បានចេញមុខការពារដោយអះអាងថា ខ្លួនអាចធ្វើសាក្សីបានព្រោះ យូប៊ីន ពិតជាមានបញ្ហាធ្មេញមែន។

អនុប្រធានសមាគមសិល្បករខ្មែរ និងជាអតីតតារាសម្តែងអ្នកនាង នៅ សូនីតា លើកឡើងថា “ហេតុអ្វីគ្រាន់តែរឿងគាត់ពាក់ម៉ាសក៏យកជាប្រធានបទដែរ បងប្អូនខ្ញុំជាសាក្សី គាត់ពិតជាមានបញ្ហាពាក់ព័ន្ធនឹងធ្មេញមែនសូមបងប្អូនបកក្រោយគិតមួយជំហានៗយ៉ាងណាក៏គាត់បានធ្វើល្អច្រើនមកហើយ។ យករឿងធំមកច្របាញ់ឱ្យតូចយករឿងតូចច្របាញ់ឱ្យបាត់កុំឱ្យមានបញ្ហា”។
អនុប្រធានសមាគមសិល្បករខ្មែររូបនេះ បញ្ជាក់ទៀតថា “អ្វីៗក៏អាចដោះស្រាយបានដែរសូមយកពេលវេលានេះមកគិតរឿងរកសុី ជាពិសេសរឿងប្រទេសជាតិ បងប្អូនដែលឭពាក្យចាស់ពោលថា សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។
ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា “អារម្មណ៍ផ្ទាល់ខ្លួន ខឹងអី្វខឹងទៅ តែរឿងពាក់ម៉ាសគាត់បានបញ្ជាក់ហើយថាគាត់មានបញ្ហាទើបគាត់ពាក់កុំដល់ថ្នាក់ហ្នឹងពេក និយាយត្រង់អាណិត មិនស្តាប់ហេតុផលគ្នាសោះ ស្អប់ៗទៅតែរឿងខ្លះបើសមហេតុផលបើកចិត្តស្តាប់ផង ខ្មែរដូចតែគ្នាទេ៣៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


