ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន រំភើបខ្លាំង ខណៈត្រូវបាន សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរសមិទ្ធផលលើឆាកជាតិ-អន្តរជាតិ
តារាសម្តែង កញ្ញា ស៊ីន យូប៊ីន រំភើបចិត្តខ្លាំង ខណៈដែលត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសើរចំពោះសមិទ្ធផលរបស់នាងទាំងលើឆាកជាតិ និងអន្តរជាតិ ដែលខំប្រឹងប្រែងសាងកន្លងមក។

តារាស្រី កញ្ញា ស៊ីន យូប៊ីន បច្ចុប្បន្នកំពុងមានភាពល្បីល្បាញសុសសាយលំដាប់អន្តរជាតិ ក៏បានលើកឡើងថា នេះគឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់នាង ក៏ដូចជាសិល្បករ-សិល្បការិនីដទៃទៀត ក្នុងការពាំនាំសិល្បៈវប្បធម៌កម្ពុជាទៅបង្ហាញផ្សព្វផ្សាយទៅកាន់ពិភពលោក។
តារាសម្តែង ស៊ីន យូប៊ីន លើកឡើងបន្តថា សូមគោរពអរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យនាងបានចូលជួបសម្តែងការគួរសម ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅវិមានសន្តិភាព។

ស៊ីន យូប៊ីន លើកឡើងបន្តទៀតថា «នៅក្នុងជំនួបលើកនេះ នាងខ្ញុំ ពិតជាទទួលបាននូវសារដ៏មានតម្លៃជាច្រើនពី សម្តេច ហើយ នាងខ្ញុំ នឹងយកទៅអនុវត្តបន្ត ដើម្បីជាប្រយោជន៍ដល់កម្ពុជា នាងខ្ញុំ ពិតជាមានសេចក្តីរំភើប ក្រោយបានស្តាប់ការកោតសរសើររបស់ សម្តេច មកលើនាងខ្ញុំចំពោះសមិទ្ធផលទាំងឆាកជាតិ និងលើឆាកអន្តរជាតិ ដែលនាងខ្ញុំបានសាងកន្លងមក»។
កញ្ញា ស៊ីន យូប៊ីន បញ្ជាក់បន្ថែមថា «នេះជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំ ក៏ដូចជាសិល្បករដទៃទៀត ក្នុងការពាំនាំសិល្បៈវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក។ អរគុណរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ ថ្មីៗ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនោះ កញ្ញា ស៊ីន យូប៊ីន ក៏បានចូលរួមផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


