សេដ្ឋកិច្ច
អ្នកជំនាញ ៖ ការកើនឡើងតម្លៃថាមពលពិភពលោក ដោយសារតែសេដ្ឋកិច្ច ចិន
សេដ្ឋវិទូតួកគី និងជាប្រធានទីភ្នាក់ងារថាមពលអន្តរជាតិលោក Fatih Birol បានព្រមានថា តម្លៃថាមពលពិភពលោកអាចនឹងកើនឡើងវិញនៅក្នុងប៉ុន្មានខែខាងមុខនេះ ។

ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស លោក Birol បានបង្ហាញថា ការជំរុញឲ្យតម្លៃថាមពលកើនឡើង គឺដោយសារតែកំណើនសេដ្ឋកិច្ចរបស់ចិនហក់ងើបឡើងវិញ ។ លោកបន្តថា នៅក្នុងសេណារីយូនេះ គឺចិនប្រមូលទិញថាមពលពីទីផ្សារមកស្តុកទុក ស្របពេលដែលនៅអឺរ៉ុបមានរដូវរងាត្រជាក់ខ្លាំងផង ទើបធ្វើឲ្យត្រូវការថាមពលមានច្រើន ដែលអាចដាក់សម្ពាធលើតម្លៃថាមពលឲ្យឡើងខ្ពស់បែបនេះ ។
ទន្ទឹមនេះ លោក Fatih Birol ក៏ស្នើឲ្យប្រទេសដូចជាចក្រភពអង់គ្លេស គួរតែបន្តជំរុញវិធានការដើម្បីសន្សំថាមពល និងពិចារណាជម្រើសថាមពលជំនួសវិញ ដោយសារតែក្នុងរដូវរងា ការដាច់ភ្លើងក៏អាចកើតមានឡើងផងដែរ ។

គួរបញ្ជាក់ថា បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុនមក, អាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំលើប្រទេសរុស្ស៊ី រួមទាំងគោលដៅដែលផ្តោតលើការនាំចេញប្រេង និងឧស្ម័នផងដែរ ប៉ុន្តែទណ្ឌកម្មទាំងនេះបានបរាជ័យក្នុងការធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ហើយនៅទីបំផុតបែរជានាំឲ្យកើនតម្លៃប្រេង និងថាមពលខ្ពស់ទៅវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


