ព័ត៌មានអន្ដរជាតិ
រកឃើញប្រទេសនិងដែនកោះ មានមនុស្សផឹកស្រាច្រើនបំផុត លើពិភពលោក
បើយោងតាមតួលេខចងក្រង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) តាំងពីឆ្នាំ ២០១៩ មកបានបង្ហាញថា កោះ Cook គឺជាកន្លែង មានអ្នកផឹកស្រាច្រើនបំផុតលើពិភពលោក ពោលគឺ ជាមធ្យមមនុស្សម្នាក់ផឹកស្រា ១៣ លីត្រក្នុងមួយឆ្នាំ ឬស្មើនឹង ១០០ កែវ ។

ទិន្នន័យនេះត្រូវបានប្រមូល ជាផ្នែកមួយនៃកម្មវិធី World Factbook របស់ CIA ដែលផ្តល់ព័ត៌មានលម្អិតអំពីប្រជាសាស្រ្ត សម្រាប់ប្រទេស និងដែនកោះចំនួន ២៦៦ ។
ប្រទេសចំនួន ៣ ក្នុងចំណោមប្រទេស និងដែនកោះកំពូលទាំងប្រាំនៅក្នុងបញ្ជី គឺស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដែលជាតំបន់ល្បីល្បាញដោយសារស្រាវូដការ ហើយមានអត្រាអ្នកញៀនស្រាខ្ពស់បំផុត ។ ជាឧទាហរណ៍ បុរសច្រើនជាងម្នាក់ ក្នុងចំណោម ១០ នាក់នៅប្រទេសឡាតវី និងលីទុយអានី គឺអត់គ្រឿងស្រវឹងមិនបាននោះទេ ។

ខាងក្រោមនេះ គឺជាប្រទេសកំពូលទាំង១០ ដែលមានមនុស្សផឹកស្រាច្រើនបំផុត៖
- កោះ Cook ១២.៩៧ លីត្រក្នុងមួយឆ្នាំ
- ប្រទេស ឡាតវី ១២.៩ លីត្រក្នុងមួយឆ្នាំ
- សាធារណរដ្ឋឆែក ១២.៧៣ លីត្រក្នុងមួយឆ្នាំ
- ប្រទេស លីទុយអានី ១១.៩៣ លីត្រក្នុងមួយឆ្នាំ
- ប្រទេស អូទ្រីស ១១.៩ លីត្រក្នុងមួយឆ្នាំ
- កោះ Antigua and Barbuda ១១.៨៨ លីត្រក្នុងមួយឆ្នាំ
- ប្រទេស អេស្តូនី ១១.៦៥ លីត្រក្នុងមួយឆ្នាំ
- ប្រទេស បារាំង ១១.៤៤ លីត្រក្នុងមួយឆ្នាំ
- ប្រទេស ប៊ុលហ្គារី ១១.១៨ លីត្រក្នុងមួយឆ្នាំ
- ប្រទេស ស្លូវេនី ១១.០៥ លីត្រក្នុងមួយឆ្នាំ
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា មនុស្សប្រមាណ ២.៣ ពាន់លាននាក់នៅទូទាំងពិភពលោក គឺត្រូវបានគេចាត់ទុកជា អ្នកផឹកស្រាជាប្រចាំ ពោលគឺស្មើជិត ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


