ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងហាមឃាត់ប្រជាជន មិនឲ្យផឹកស្រាលើស ២កែវ ក្នុងមួយសប្តាហ៍
យោងតាមគោលការណ៍ណែនាំថ្មីអំពីគ្រឿងស្រវឹងដ៏តឹងរ៉ឹង, ជនជាតិអាមេរិក នឹងមិនអាចផឹកស្រាលើសពី២កែវបានឡើយ ក្នុងមួយសប្តាហ៍។

អ្នកជំនាញផ្នែកសុខភាពរបស់លោកប្រធានាធិបតី Joe Biden បានប្រាប់ DailyMail.com ថា USDA អាចកែប្រែគោលការណ៍អំពីគ្រឿងស្រវឹងរបស់ខ្លួន ដើម្បីឲ្យដូចគ្នាទៅនឹងប្រទេសកាណាដា ដែលនៅទីនោះ មនុស្សត្រូវបានណែនាំឲ្យផឹកស្រាត្រឹមតែពីរកែវប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។
លោកវេជ្ជបណ្ឌិត George Koob ទទួលស្គាល់ថា លោកចាប់អារម្មណ៍ចំពោះគោលការណ៍នៅកាណាដា។ លោកបានប្រាប់ DailyMail.com ថា “ប្រសិនបើមានអត្ថប្រយោជន៍ផ្នែកសុខភាព ខ្ញុំគិតថា មនុស្សនឹងចាប់ផ្តើមវាយតម្លៃឡើងវិញនូវកន្លែងដែលពួកគេកំពុងរស់នៅ”។
អនុសាសន៍របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន បានបង្ហាញថា ស្ត្រីអាចផឹកស្រាបៀរបានមួយកំប៉ុង/ដប ស្រាមួយកែវតូច ខណៈបុរសអាចផឹកស្រាបៀរបានពីរកំប៉ុង/ដប ឬស្រា២កែវ។

ទោះបីជាយ៉ាងណាក៏ដោយ គោលការណ៍ទាំងនេះ នឹងត្រូវពិនិត្យឡើងវិញនៅឆ្នាំ២០២៥។
គោលការណ៍នេះ ត្រូវបានផ្តល់អនុសាសន៍ ខណៈការសិក្សាកាន់តែច្រើនបង្ហាញថា ការផឹកស្រា សូម្បីតែបរិមាណតិចតួចក៏ដោយ ក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកដែរ។
ចំណែកការសិក្សាដ៏ធំមួយពីខែមិថុនា បានព្រមានថា ការផឹកស្រាក្នុងបរិមាណណាមួយ នឹងបង្កើនហានិភ័យធ្វើឲ្យមនុស្សម្នាក់កើតជំងឺរហូតដល់ទៅ៦០មុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រកឃើញប្រទេសនិងដែនកោះ មានមនុស្សផឹកស្រាច្រើនបំផុត លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


