ព័ត៌មានអន្ដរជាតិ
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
អ្នកជំនាញបានព្រមានថា អ្នកដែលចាក់វ៉ាក់សាំងកូវីដហើយគួរតែចៀសវាងការផឹកស្រាព្រោះវាអាចកាត់បន្ថយការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់រាងកាយទៅនឹងវ៉ាក់សាំង។

គ្រឿងស្រវឹងនឹងផ្លាស់ប្តូរធាតុផ្សំនៃមីក្រូសរីរាង្គរាប់ពាន់លានដែលរស់នៅក្នុងពោះវៀនដែលដើរតួយ៉ាងសំខាន់ក្នុងការការពារការលុកលុយពីបាក់តេរីនិងវីរុស។
នេះនាំឲ្យមានការបំផ្លាញកោសិកាភាពស៊ាំនៅក្នុងឈាមដែលត្រូវបានគេស្គាល់ថាជាកោសិកាឈាមសរួមទាំងប្រភេទនៃ Lymphocyte ដែលបញ្ជូនអង្គបដិប្រាណដើម្បីវាយប្រហារវីរុសផងដែរ។

អ្នកឯកទេសវេជ្ជសាស្ត្របន្ទាន់វេជ្ជបណ្ឌិត Ronx Ikharia បានធ្វើការពិសោធន៍មួយដែលពួកគេបានយកសំណាកឈាមមុននិងក្រោយពេលផឹកស្រាProsecco ចំនួនបីកែវ។
វេជ្ជបណ្ឌិត Ikharia អ្នកធ្វើបទបង្ហាញនៃឯកសារ The Truth About… Boosting Your Immune System របស់ទូរទស្សន៍ BBC ដែលចាក់ផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុនបានរកឃើញថា ស្រា៣កែវគឺគ្រប់គ្រាន់ដើម្បីបន្ថយកម្រិតកោសិកា Lymphocyte នៅក្នុងឈាមរបស់ពួកគេរហូតដល់៥០ភាគរយ។

ទន្ទឹមនោះ អ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធភាពស៊ាំលោកស្រី Sheena Cruickshank នៅសាកលវិទ្យាល័យ Manchester បាននិយាយថា ការកាត់បន្ថយ Lymphocyte អាចបន្ថយប្រសិទ្ធភាពនៃការឆ្លើយតបនៃភាពស៊ាំរបស់រាងកាយ។
ដូច្នេះសាស្រ្តាចារ្យ Cruickshank បានជំរុញឲ្យប្រជាជនជៀសវាងការផឹកស្រានៅក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ការចាក់វ៉ាក់សាំងលើកទីមួយ កាត់បន្ថយការឆ្លងកូវីដបាន២ភាគ៣
ចុចអាន៖ ទោះស្នាក់នៅផ្ទះក្នុងវិបត្តិកូវីដ អ្នកម្តាយដែលមានកូនតូច អាចឆ្លៀតរកចំណូលសម្រាប់គ្រួសារបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


