ព័ត៌មានជាតិ
ចុះត្រួតពិនិត្យទីតាំងផលិតស្រា.ស ស្រាថ្នាំ និងឃ្លាំងស្តុកទំនិញចំនួន៧ នៅក្នុងខេត្តស្វាយរៀង
សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញ នៅតាម សិប្បកម្ម ផលិតស្រាស ស្រាថ្នាំ និងឃ្លាំងស្តុកទំនិញស្ថិតនៅទីរួមខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខា(ក ប ប)ខេត្តស្វាយរៀង បានថ្លែងថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងទទួលបទបញ្ជាផ្ទាល់ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន( ក ប ប) បានចុះត្រួតពិនិត្យ ទីតាំងផលិតស្រាស ស្រាថ្នាំ ចំនួន ៧ ទីតាំង និងត្រួតពិនិត្យទំនិញចម្រុះចំនួន ៣ ឃ្លាំង និងបានធ្វើTest Kits បឋមលើផ្លែឈើ នៅទីរួមខេត្តស្វាយរៀង ។




លោកបានបញ្ជាក់ថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានយកសំណាកគំរូស្រាស ទាំង ៧ ទីតាំងយកមកវិភាគរកសារធាតុមេតាណុលនៅមន្ទីពិសោធន៍របស់អគ្គនាយកដ្ឋាន( ក ប ប) ដើម្បីធ្វើវិភាគតាមបច្ចេកទេស។ ក្នុងនោះដែរមន្ត្រីជំនាញបានផ្សព្វផ្សាយនូវការយល់ដឹង អំពីបច្ចេកទេសនៃការផលិតស្រាស ដែលមានសុវត្ថិភាពនិងផលប៉ះពាល់ដល់សុខភាព និង អាយុជីវិតដល់អ្នកផលិតផងដែរ។


លោក ផឹង និល បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការផឹកស្រាស ស្រាថ្នាំនឹងត្រូវឈ្វេងយល់អំពីប្រភពនៃការផលិតឲ្យបានច្បាស់លាស់ និងសូមស្នើដល់អ្នកផលិតស្រាសទាំងអស់ ត្រូវផលិតស្រាដែលមានសុវត្ថិភាពដល់អ្នកហូប មិនត្រូវឆ្លៀតកេងចំណេញដាក់សារធាតុហាមឃាត់ជាដាច់ខាតនាំឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋនិងអាចប្រឈមនឹងផ្លូវច្បាប់មានទោសទណ្ឌផងដែរ៕
អត្ថបទ៖ ភក្ដី
សូមចុចអាន៖ បាក់រលំស្លាកប៉ាណូមួយផ្ទាំងនៅផ្លូវជាតិលេខ៣៣ កំពត-កែប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



