ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានផ្ដល់ការងារដល់ពលរដ្ឋប្រមាណជាង ៥ ម៉ឺននាក់
តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង កំពុងដំណើរការបច្ចុប្បន្នមានចំនួន ៧ ក្នុងនោះ មានរោងកច្រ សហគ្រាសចំនួន ៩៩ ក្រុមហ៊ុន ដោយផ្ដល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋាននិងមកពីខេត្តផ្សេងៗបានចំនួនប្រមាណជាង ៥ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់លោក លឹម សៀងហេង អភិបាលក្រុងបាវិត។

ថ្លែងប្រាប់កម្ពុជាថ្មីលោក លឹម សៀងហេង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសដែលមានបណ្តុំទៅដោយឧស្សាហកម្ម រោងចក្រ សហគ្រាសនេះ គឺជាចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង ជាពិសេសគឺបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកជាដើម។

លោកអភិបាលក្រុង បានបន្តដូច្នេះថា« គាត់(កម្មករ) បម្រើក្នុងរោងចក្រ គាត់បានប្រាក់ចំណូលផ្ទាល់ ក្នុងម្នាក់ គឺប្រាក់ខែរបស់គាត់មិនក្រោមជាង ២០០ដុល្លារទេ បួកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់ថែមម៉ោងបានជិត ៣០០ដុល្លារ ទៅជាង ៤០០ដុល្លារដែរ»។

តាមរយៈប្រាក់ចំណូលចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ បានជួយសម្រួលជីវភាពពលរដ្ឋរាប់ម៉ឺននាក់ទាំងផ្ទាល់ និងប្រយោលឱ្យកម្រិតនៃការរស់នៅបានល្អប្រសើរ។ នេះជាការគូសបញ្ជាក់របស់លោក លឹម សៀងហេង។
ខេត្តស្វាយរៀង ជាខេត្តស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយក៏ជាខេត្ត ដែលមានតំបន់សេដ្ឋកិច្ចពិសេសមុនគេផងដែរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង ប៉ុន្តែដំណើរការតែ ៧កន្លែង នៅក្រុងបាវិត ដែលតំបន់សេដ្ឋកិច្ចទាំងនោះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង, តំបន់សេដ្ឋកិច្ច ពិសេស តាយ សេង បាវិត, តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ), តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត៕
អត្ថបទ ៖ ផល ធារិត

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


