ព័ត៌មានជាតិ
លោក សក់ សេដ្ឋា៖ ៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន
រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។

សមិទ្ធផលដែលសម្រេចបាន គឺពាក់ព័ន្ធការថែរក្សា និងការការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន ការគ្រប់គ្រងពន្ធនាគារ ការគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលតាមវិធានការច្បាប់ ក៏ដូចការ អនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។ នេះ ជាអះអាងរបស់លោក សក់ សេដ្ឋា នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន កាលពីពេលកន្លងទៅ។

លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់បន្ថែមថា ការសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈទាំងនេះ គឺដោយសារមានការណែនាំ និងការគាំទ្រប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងផ្នែកគោលនយោបាយ ការពង្រឹងស្ថាប័ន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ។

គួរជម្រាបថា ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ ភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាសកល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


