ព័ត៌មានជាតិ
មន្ត្រីរាជការនិងភ្ញៀវចេញចូលក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាកំហិត
ភ្នំពេញ៖ មន្ត្រីរាជការនិងភ្ញៀវដែលចេញចូលក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាកំហិត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានឱ្យដឹង នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ កក្កដា ថា «រាល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារក្នុងទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការ នៅច្រកចូលនៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឱ្យចូលបម្រើការងារក្នុងការិយាល័យ»។
លោកបានបន្តថា ចំណែកឯភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ក៏ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាតឱ្យធ្វើការទំនាក់ទំនងការងារ។
ទន្ទឹមនេះលោកបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមកបំពេញការងារ ត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬ ដែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។
ការធ្វើតេស្តនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឱ្យមន្ត្រីនគរបាលត្រូវធ្វើតេស្តក្នុង១សប្តាហ៍ម្តងជាបន្តបន្ទាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


