ជីវិតកម្សាន្ដ
អ្នកគាំទ្រប្រកែកគ្នាពេញបណ្ដាញសង្គម ព្រោះស្នាមសាក់ថ្មីរបស់ Han So Hee
ថ្មីៗនេះតារាសម្ដែង Han So Hee បានក្លាយជាប្រធានបទដ៏ក្ដៅពេញបណ្ដាញសង្គមកូរ៉េ បន្ទាប់ពីតារាស្រីរូបនេះបង្ហាញស្នាមសាក់ថ្មី អំឡុងពេលត្រឡប់ពីប្រទេសបារាំងវិញ។

នៅឯព្រលានយន្តហោះ Incheon ក្រោយពេលត្រឡប់មកពីប៉ារីស អ្នកនិយមលេងអ៊ីនធឺរណិតបានកត់សម្គាល់ឃើញថា Han So Hee បានបញ្ចេញស្នាមសាក់សឹងពេញខ្លួន ជាមួយនឹងរូបផ្កា និងរូបមេអំបៅដ៏ស្រស់ស្អាត។ ស្នាមសាក់ទាំងនេះ បានបង្កឱ្យអ្នកគាំទ្រនាំគ្នាជជែកវែកញែកព្រោងព្រាត ខ្លះថាជាស្នាមសាក់ពិត ខណៈខ្លះទៀតថាជារូបបិទប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការជជែកខាងលើ ត្រូវបានគណនី Twitter ដែលមានឈ្មោះ @HanSoHeeTH បានទម្លាយថា ស្នាមសាក់របស់ Han So Hee ត្រឹមជា sticker ដែលពួកគេបានផ្ញើជូនតារាស្រីរូបនេះដើម្បីបិទសម្រាប់ថតនៅឯទីក្រុងប៉ារីស។ ដូច្នេះចំពោះអ្នកចង់ដឹងមូលហេតុនៃស្នាមសាក់ ឬអត្ថន័យនៃស្នាមសាក់នោះ Han So Hee គ្មានចម្លើយផ្ដល់ជូននោះទេ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកពិភពតន្ត្រី ១១ឆ្នាំ D.O សមាជិក EXO ទើបតែបង្កើតគណនីបណ្ដាញសង្គម នៅថ្ងៃនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


