ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖ ញុះញង់ អុកលុក រារាំងទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត ជាអំពើល្មើសច្បាប់!
«ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់!»។ នេះ គឺជាអះអាងឲ្យដឹងរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃអង្គារនេះតាមបណ្តាញទំនាក់ទំនងតេឡាក្រាម។ លោក គឹម សន្តិភាព អះអាងបែបនេះ បន្ទាប់ពីសមាជិកគណបក្សភ្លើងទៀនចំនួន២រូបបន្ថែមទៀត ត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនទៅកាន់តុលាការ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងការបង្កចលាចលដល់ការបោះឆ្នោត។
លោក គឹម សន្តិភាព(Google)
បើតាមលោក គឹម សន្តិភាព ការអនុវត្តច្បាប់លើសមាជិកគណបក្សភ្លើងទៀតនេះ គឺយោងទៅតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា អំពើល្មើសខាងលើនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច។ ទី១. ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។
ចំណែក ទី២. ស្ថាប័នតុលាការវិញ លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអះអាងថា ជាស្ថាប័នសម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។ សម្រាប់លោក គឹម សន្តិភាពដដែល គឺស្ថាប័នអនុវត្តច្បាប់ បាន និងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ។ ទន្ទឹមគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពកលរដ្ឋខ្មែរ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore