ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវឲ្យបងប្អូននៅរោងចក្រ A and J នៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង សហការជាមួយមន្ត្រីសុខាភិបាល
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអំពាវនាវឲ្យបងប្អូនកម្មករ កម្មការនី នៃរោងចក្រតម្លើងកង់ អេ អេន ជេ ខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកសំណាក បើមិនដូច្នោះទេ បងប្អូននឹងទទួលរងការពិន័យជាមិនខាន។
ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌និង បានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ និងបន្ទាប់ពីកម្មករ កម្មការិនី នៃរោងចក្រតម្លើង កង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាល ដាលកូវីដ-១៩ ហើយអាជ្ញាធរសម្រេច ធ្វើតេស្តកម្មករប្រមាណជិត២ពាន់នាក់ ហើយក្នុងនោះបានរកឃើញជំហានដំបូងជាង៥០ នាក់ (ក្នុងការធ្វើតេសជាង ១០០ នាក់ដំបូង) ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញតែម្តង។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា “សូមបងប្អុនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេ អ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ ឆ្នាំ”។
លោក គឹម សន្តិភាព បញ្ជាក់ថា ការយកសំណាកចំពោះបុគ្គល ដែលមានការពាក់ព័ន្ធ ឬសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។

បើតាមលោក គឹម សន្តិភាព សកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេ ខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១ លានរៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ ៥៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះ អាចជាប់ពន្ធនាគាររហូតដល់ ៥ (ប្រាំ) ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


