ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ការបិទខ្ទប់ភ្នំពេញនិងតាខ្មៅ មួយសប្តាហ៍ទៀតអាចត្រូវបញ្ចប់ឬបន្តអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋ
បន្ទាប់ពីការបិទខ្ទប់អស់រយៈពេល ២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់នេះរយៈពេល ១ សប្តាហ៍ទៀតដោយហេតុថាការឆ្លងនៃជំងឺនេះមិនទាន់មានភាពស្រាកស្រាន្តនៅឡើយ។

ពាក់ព័ន្ធបញ្ហានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី ២៨ មេសានេះ បានអះអាងថាការបិទខ្ទប់បន្ត មួយសប្តាហ៍ទៀតនេះអាចបញ្ចប់តាមការគ្រោងទុកឬត្រូវបន្តជាថ្មីម្តងទៀនោះ គឺអាស្រ័យទៅលើការចូលរួមរបស់ពលរដ្ឋនិងស្ថានភាពថយចុះនៃការឆ្លងកូវីដ១៩។
លោក គឹម សន្តិភាព បានពន្យល់ពីមូលហេតុនៃការបន្តបិទខ្ទប់មួយសប្តាហ៍បន្ថែមទៀតសម្រាប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដោយលោកអះអាងថាការបិទខ្ទប់រយៈពេល ២ សប្តាហ៍កន្លងមកនេះបានកាត់ផ្តាច់ការចម្លងជាចង្កោមពីតំបន់មួយទៅតំបន់មួយ។

លោក គឹម សន្និភាព បានសង្កត់ធ្ងន់ថា៖ «នៅពេលដែលប្រជាពលរដ្ឋលោកនៅក្នុងផ្ទះ ហើយពលរដ្ឋរូបណាលោកមានសញ្ញាវិជ្ជមានកូវីដ ១៩ យ៉ាងណាច្រើនបំផុតគឺឆ្លងតែក្នុងកម្រិតគ្រួសារតែមួយទេគឺមិនមានការរីករាលដាលទៅចម្លងជាចង្កោមនៅតាមតំបន់ផ្សេងនោះទេ»។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេល ១ សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីបានប្រកាសបិទខ្ទប់រយៈពេល ២ សប្តាហ៍ កាលពីថ្ងៃទី ១៥ ខែមេសា។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តរយៈពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ១ សប្តាហ៍ទៀតចាប់ពីម៉ោងសូន្យចូលថ្ងៃទី ២៩ ខែមេសា រហូតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីបានប្រកាសបិទខ្ទប់រយៈពេល ២ សប្តាហ៍កាលពីថ្ងៃទី ១៥ ខែមេសា។
ប៉ុន្តែនៅក្នុងការបន្តបិទខ្ទប់នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ចេញពី៣តំបន់គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង៕ដោយ៖ ណារី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


