ព័ត៌មានជាតិ
លោក គឹម សន្តិភាព អំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាម សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម អនុវត្តតាមវិធានការរបស់សុខាភិបាល ដើម្បីឈានទៅ បិទបញ្ចប់វិធានការបិទខ្ទប់ និងបានវិលត្រឡប់ទៅរស់នៅក្នុងជីវភាពធម្មតាវវិញ។
ការបញ្ជាក់របស់លោក គឹម សន្តិភាព នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ( គ.ប.ខ) នាទីស្តីការក្រសួងយុត្តិធម៌ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បើតាមលោក គឹម សន្តិភាព ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាមហាជនប្រឆាំងទៅ និងវិធានការនានារបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ដោយបានអំពាវនាវប្រជាពលរដ្ឋចេញពីផ្ទះ ប្រឆាំងរាល់វិធានការទាំងអស់ ដែលទង្វើនេះ ជាទង្វើមួយប្រឆាំងនឹងច្បាប់កម្ពុជា។
លោកថា បញ្ហានេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់វិធានការ ដោយធ្វើការចោទប្រកាន់ ឧក្រិដ្ធជន សម រង្ស៊ី នេះកាលពីម្សិលមិញ ក្នុងបទរារាំងវិធានការរដ្ឋបាល និងញុះញង់បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ហើយសាលាដំបូងរាជធានីភ្នំពេញក៏បានដីកាបង្គាប់ឲ្យចាប់ខ្លួនឧក្រិដ្ឋជន សម រង្ស៊ី ផងដែរ។
ជាមួយគ្នានោះ លោក គឹម សន្តិភាព បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ហើយកុំជឿតាមការញុះញង់របស់ឧក្រិដ្ឋជន សម រង្ស៊ី និងរក្សាភាពស្ងប់ស្ងៀម អនុវត្តតាមវិធានការរបស់សុខាភិបាល និងចូលរួមទាំងអស់គ្នា ដើម្បីភាពសុខសាន្តរបស់បងប្អូន ដើម្បីឈានទៅបិទបញ្ចប់ ការអនុវត្តវិធានការបិទខ្ទប់ ហើយនឹងបានវិលត្រឡប់ទៅរស់នៅក្នុងជីវភាពធម្មតា ហើយបើការចូលរួមនេះ បានពេញលេញ យើងសង្ឃឹមថា នឹងបានបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ នេះនាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


