ព័ត៌មានអន្ដរជាតិ
លោក Pita បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ឯងដដែល ក្នុងការបោះឆ្នោតសភាជុំទី២
ក្រុមចម្រុះទាំង ៨ ដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខបានសម្រេចចិត្តបន្តតែងតាំងលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ឯងដដែលក្នុងការបោះឆ្នោតសភាជុំទី ២ នាថ្ងៃទី១៩ ខែកក្កដានេះ ។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខវ័យ ៤២ ឆ្នាំរូបនេះបានលើកឡើងក្នុងកិច្ចប្រជុំរួមគ្នានៅអគារ Summit Thai Tower កាលពីថ្ងៃចន្ទថា លោកនឹងនៅតែឈរឈ្មោះឲ្យក្រុមចម្រុះទាំង ៨ ដដែល ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបើលោកនៅតែមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងការបោះឆ្នោតជុំទី២ នេះទៀត លោកនឹងគាំទ្រឲ្យមានការផ្ទេរតំណែងនេះទៅឲ្យបក្សភឿថៃ ។
លោក Pita បាននិយាយទៀតថា ប្រសិនបើគណបក្សរបស់លោកបរាជ័យក្នុងការក្លាយជាមេដឹកនាំរដ្ឋាភិបាលចម្រុះបន្ទាប់ លោកនឹងអនុញ្ញាតឲ្យដៃគូធំទី ២ គឺបក្សភឿថៃចូលកាន់តំណែងជាមេដឹកនាំសម្ព័ន្ធភាពមួយនេះ ហើយលោកក៏គាំទ្រឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះពីបក្សភឿថៃផងដែរ ។

គួរបញ្ជាក់ថា លោក Pita បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដោយទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុបវាទ ១៩៩ ។
ចំណែកដើមចមធ្វើឲ្យសមាជិកព្រឹទ្ធសភាជាច្រើនបានបដិសេធមិនបោះឆ្នោតឲ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រីកាលពីជុំទី១ នោះ គឺដោយសារតែគោលបំណងធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្ររបស់បក្សចលនាឆ្ពោះទៅមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បេក្ខជនមួយរូប ខាងគណបក្សភឿថៃ ប្រកាសត្រៀមខ្លួនធ្វើជា នាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


